ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីបង្ការនិងគ្រប់គ្រងការបំពុលខ្យល់អាកាស
2022-09-08 13:52:34cri
Share with:

    នៅថ្ងៃទី ៧ ខែកញ្ញា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូស្តីពីទិវាអន្តរជាតិទីបីសម្រាប់ខ្យល់បរិសុទ្ធនិងផ្ទៃមេឃពណ៌ខៀវដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីបង្ការនិងគ្រប់គ្រងការបំពុលខ្យល់អាកាស ។

    លោក Antonio Guterres បានលើកឡើងថា ខ្យល់បរិសុទ្ធ អាកាសធាតុសមល្មមនិងធម្មជាតិប្រកបដោយសុខភាពល្អគឺជាសិទ្ធិមនុស្សមួយ ចំណែកឯមនុស្សចំនួន ៩៩ ភាគរយដែលកំពុងរស់នៅលើភពផែនដីនាពេលបច្ចុប្បន្ននេះសុទ្ធតែត្រូវរងផលប៉ះពាល់ពីខ្យល់កង្វក់ ។ ធាតុបំពុលអាកាសក៏បានបណ្តាលឱ្យអាកាសធាតុសកលឡើងកម្តៅផងដែរ ឯភ្លើងឆេះព្រៃនឹងធ្វើឲ្យការបំពុលខ្យល់អាកាសមានភាពកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។

    លោក Antonio Guterres បានអំពាវនាវឱ្យទម្លាក់ថវិកាលើការប្រើប្រាស់ថាមពលដែលអាចកកើតឡើងវិញ ពន្លឿនការផ្លាស់ប្តូរទៅរកការប្រើប្រាស់រថយន្តដែលគ្មានបញ្ចេញឧស្ម័នបំពុលនិងមធ្យោបាយគមនាគមន៍ជំនួស ព្រមពេលជាមួយគ្នានេះ ត្រូវធ្វើឱ្យបានល្អនូវការងារតាមដាននិងពិនិត្យការបំពុលខ្យល់អាកាស ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស