ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖អាមេរិកគួរតែបញ្ឈប់ទង្វើអវិជ្ជមានដែលនឹងប៉ះពាល់ដល់សន្តិសុខអវកាសភ្លាម
2022-09-08 14:38:53cri
Share with:

ដៅចំពោះការដែលឯកសារអំពីគោលនយោបាយអវកាសច្បាប់ថ្មីរបស់អាមេរិកបានលើកឡើងថា នឹងបង្កើនសមត្ថភាពយោធានៅអវកាស ក្នុងសនិ្នសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៧ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា អាមេរិកគួរតែគោរពការយកចិត្តទុកដាក់ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ បញ្ឈប់ទង្វើអវិជ្ជមានដែលនឹងប៉ះពាល់ដល់សន្តិសុខអវកាសភ្លាម ព្រមនិងរ៉ាប់រងកាតព្វកិច្ចរបស់ខ្លួន មិនត្រូវរារាំងកិច្ចចរចាអំពីឯកសារផ្លូវច្បាប់ស្តីពីការកាត់បន្ថយសព្វាវុធនៅអវកាស ។

តាមដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិអាមេរិកបានដាក់ចេញឯកសារអំពីគោលនយោបាយអវកាសច្បាប់ថ្មី ។ ឯកសារនេះបានចាត់ទុកអវកាសជា “វិស័យអាទិភាពនៃការអភិវឌ្ឍកម្លាំងយោធាជាតិអាមេរិក” ព្រមទាំងបានលើកឡើងថា ត្រូវបង្កើនសមត្ថភាពយោធារបស់អាមេរិកនៅអវកាស ដើម្បីទប់ទល់នឹង “ទង្វើអរិភាព” ។

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានថ្លែងថា ឯកសារអំពីគោលនយោបាយអវកាសច្បាប់ថ្មីដែលក្រសួងការពារជាតិអាមេរិកបានដាក់ចេញនោះ បានចាត់ទុកអវកាសជាវិស័យអាទិភាពនៃការអភិវឌ្ឍកម្លាំងយោធាជាតិអាមេរិក ដែលប្រការនេះនឹងធ្វើឱ្យនិន្នាការប្រែបញ្ហាអវកាសទៅជាបញ្ហាយោធានិងបញ្ហាសង្គ្រាមមានភាពកាន់តែធ្ងន់ធ្ងរ ។  នេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិភាពនិងសន្តិសុខរបស់អវកាស ហើយក៏ជាការជាន់ឈ្លីយ៉ាងកម្រោលទៅលើមតិឯកភាពរួមរបស់សហគមន៍អន្តរជាតិស្តីពីការប្រើប្រាស់អវកាសដោយសន្តិវិធី ។ ឯកសារនេះក៏បានលាតត្រដាងយ៉ាងពេញលេញនូវមហិច្ឆតារបស់អាមេរិកដែលចង់ពង្រីកសព្វាវុធនៅអវកាសនិងធ្វើអនុត្តរភាពនៅអវកាសផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស