ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនច្រានចោលពាក្យសំដីរបស់អាមេរិកស្តីពីការលក់សព្វាវុធទៅឱ្យចិនតៃវ៉ាន់ថា ឈប់ប្រព្រឹត្តិទង្វើទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស
2022-09-08 14:56:18cri
Share with:

      ទាក់ទិននឹងពាក្យសំដីខុសឆ្គងរបស់ភាគីអាមេរិកស្តីពីការលក់សព្វាវុធទៅឱ្យចិនតៃវ៉ាន់ លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានច្រានចោលក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើនៅថ្ងៃទី៧ខែកញ្ញាថា ភាគីអាមេរិកគួរតែគោរពយ៉ាងតឹងរ៉ឹងនូវគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីប្រកាសរួមចំនួន៣រវាងចិននិងអាមេរិក ហើយឈប់ប្រព្រឹត្តិទង្វើទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។

      ពេលកន្លងទៅថ្មីៗនេះ លោកPatelអ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិកបានថ្លែងថា ការលក់សព្វាវុធទៅឱ្យចិនតៃវ៉ាន់ថ្មីបំផុតរបស់អាមេរិកគឺមានគោលបំណងការពារជាតិ ភាគីចិនគ្មានហេតុផលប្រតិកម្មនោះទេ។ ទាក់ទិននឹងរឿងនេះ លោកស្រីMaoNingបានថ្លែងថា គោលជំហររបស់ភាគីចិនក្នុងការប្រឆាំងទំនាក់ទំនងផ្លូវយោធារវាងអាមេរិកនិងតៃវ៉ាន់ និងប្រឆាំងអាមេរិកលក់សព្វាវុធទៅឱ្យតៃវ៉ាន់ គឺជាក់លាក់និងជាប់រហូត។ តៃវ៉ាន់ជាខេត្តមួយនៃប្រទេសចិន ម៉េចក៏និយាយថា"ការពារជាតិ"?លោកស្រីMaoNingបានគូសបញ្ជាក់ថា ភាគីចិនវាយបកវិញយ៉ាងមុតមាំចំពោះទង្វើបំផ្លាញសន្តិសុខអធិបតេយ្យភាពជាតិចិននិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស