ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសជាច្រើនដែលបានសម្តែងការសួរសុខទុក្ខចំពោះប្រទេសចិនដែលរងគ្រោះពីការរញ្ជួយដីនៅស្រុក Lu ding ខេត្ត Sichuan
2022-09-08 13:53:44cri
Share with:

    នៅថ្ងៃទី ៧ ខែកញ្ញា ពេលឆ្លើយសំណួរពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា តាំងពីកើតមានគ្រោះរញ្ជួយដីនៅស្រុក Lu ding ខេត្ត Sichuan ប្រទេសជាច្រើនដូចជារុស្ស៊ីជាដើមបានសម្តែងការសួរសុខទុក្ខចំពោះប្រទេសចិនតាមវិធីគ្រប់បែបយ៉ាងព្រមទាំងបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការផ្តល់ការគាំទ្រនិងជំនួយដល់ការទប់ទល់នឹងគ្រោះរញ្ជួយដីនិងជួយសង្រ្គោះគ្រោះមហន្តរាយ ហើយភាគីចិនសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះរឿងនេះ ។

    លោកស្រី Mao Ning បានលើកឡើងថា រដ្ឋាភិបាលចិនកំពុងខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីធ្វើការងារទប់ទល់និងជួយសង្រ្គោះគ្រោះរញ្ជួយដី ។ កម្លាំងជួយសង្រ្គោះគ្រប់ប្រភេទបានស្រូតដំណើរទៅកាន់តំបន់រងគ្រោះរញ្ជួយដីយ៉ាងទាន់ហេតុការណ៍ដើម្បីធ្វើការរុករកនិងជួយសង្រ្គោះអ្នកបាត់ខ្លួនយ៉ាងពេញទំហឹង ខំប្រឹងព្យាបាលអ្នករងរបួស ក៏ដូចជាចាត់ចែងប្រជាជនរងគ្រោះដោយសមរម្យនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រងគ្រោះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស