ថ្ងៃទី៧ខែកញ្ញា លោកRamaនាយករដ្ឋមន្រ្តីអាល់បានីបានប្រកាសថា ដោយសាររងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតពីអ៊ីរ៉ង់ បានជាភាគីអាល់បានីសម្រេចចិត្តថា នឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ហើយមន្រ្តីទូតនិងបុគ្គលិកការងារផ្សេងទៀតនៃស្ថានទូតអ៊ីរ៉ង់ប្រចាំនៅអាល់បានីចាំបាច់ត្រូវចាកចេញពីដែនអាល់បានីក្នុងរយៈពេល២៤ម៉ោងខាងមុខ។ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ខែកញ្ញា ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះអាល់បានីដែលប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍នោះ លោកRamaបានលើកឡើងថា អ៊ីរ៉ង់បានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតចំពោះរដ្ឋាភិបាលអាល់បានី។ រីឯសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា ការចោទប្រកាន់របស់អាល់បានីចំពោះអ៊ីរ៉ង់"គ្មានភស្តុតាងទាល់តែសោះនិងមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ”៕