ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីតួកគីរិះគន់ “គោលនយោបាយបង្ករឿងហេតុ”ដែលធ្វើចំពោះរុស្ស៊ីរបស់ប្រទេសប៉ែកខាងលិច
2022-09-08 15:27:50cri
Share with:

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគីកាលពីថ្ងៃទី៧ខែកញ្ញាឱ្យដឹងថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានរិះគន់ គោលនយោបាយបង្ករឿងហេតុដែលធ្វើចំពោះរុស្ស៊ីរបស់ប្រទេសប៉ែកខាងលិចពេលទៅបំពេញទស្សនកិច្ចនៅស៊ែប៊ីនៅថ្ងៃដដែល  ។

លោក Recep Tayyip Erdogan បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ីដែលបើកធ្វើនៅក្រុងបែលក្រាដ រដ្ឋធានីស៊ែប៊ីថា លោកមិនយល់ឃើញថា អាកប្បកិរិយាដែលប្រទេសប៉ែកខាងលិចធ្វើចំពោះរុស្ស៊ីគឺត្រឹមត្រូវនោះទេ ពីព្រោះគោលនយោបាយដែលបស្ចិមប្រទេសអនុវត្តនោះគឺដើម្បីបង្ករឿងហេតុ ។

លោក Recep Tayyip Erdogan បានថ្លែងទៀតថា វិបត្តិអ៊ុយក្រែនមិនអាចបញ្ចប់រហ័សនោះទេ ។ រុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែមិនអាចជាអ្នកឈ្នះក្នុងវិបត្តិលើកនេះនោះទេ ប៉ុន្តែនឹងមានអ្នកបរាជ័យជាច្រើន ។ លោកថ្លែងថា តួកគីនឹងបន្តអនុវត្តគោលនយោបាយតុល្យភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ននេះតាមរយៈវិធីការទូត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស