ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតសាទរជូនចំពោះលោក William Ruto ដែលត្រូវជ្រើសតាំងជាប្រធានាធិបតីប្រទេសកេនយ៉ា
2022-09-08 14:39:34cri
Share with:

     ថ្ងៃទី៧ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក William Ruto ដើម្បីអបអរសាទរលោកដែលត្រូវជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋកេនយ៉ា ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ចំណងមិត្តភាពរវាងចិននិងកេនយ៉ាមានប្រវត្តិសាស្ត្រយូរលង់មកហើយ ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបតិ្តការទ្វេភាគីលើគ្រប់វិស័យទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវងចិននិងកេនយ៉ា ហើយរីករាយរួមសហការជាមួយលោក William Ruto ធ្វើការខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងកេនយ៉ា ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស