ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ផ្លូវដែកល្បឿនលឿនហ្សាការតា--បានដុងនិងផ្លូវដែកចិន-ឡាវគឺជាគំរូដ៏រស់រវើកនៃការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ
2022-09-07 15:10:26cri
Share with:

    នៅថ្ងៃទី ៦ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា៖ពេលថ្មីៗកន្លងទៅនេះ រថភ្លើងល្បឿនលឿននៃផ្លូវដែកល្បឿនលឿនហ្សាការតា--បានដុងនិងរថភ្លើងត្រួតពិនិត្យចម្រុះលើកដំបូងដែលរចនានិងផលិតដោយប្រទេសចិនត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសឥណ្ឌូណេស៊ី ។ យោងតាមទិន្នន័យស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានបង្ហាញថា ចាប់តាំងពីផ្លូវដែកចិន-ឡាវបានដាក់ឱ្យប្រើប្រាស់អស់រយៈពេល ៩ ខែមក ទំហំចរាចរណ៍ទំនិញអន្តរជាតិសរុបលើសពី ១ ម៉ឺនលានយាន់ប្រាក់ចិន ។ មានបទអត្ថាធិប្បាយលើកឡើងថា កិច្ចសហប្រតិបត្តិការទាំងនេះបង្ហាញថា កិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"រវាងប្រទេសចិននិងប្រទេសអាស៊ីអាគ្នេយ៍បាននិងកំពុងបំពេញបន្ថែម"ថាមពលវិជ្ជមាន"ទៅក្នុងការអភិវឌ្ឍក្នុងតំបន់និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។ តើភាគីចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ ?

    ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានលើកឡើងថា ផ្លូវដែកល្បឿនលឿនហ្សាការតា--បានដុងគឺជាគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"រវាងប្រទេសចិននិងឥណ្ឌូណេស៊ី បន្ទាប់ពីសាងសង់រួច វានឹងក្លាយជាផ្លូវដែកល្បឿនលឿនទីមួយនៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍ ដែលនឹងលើកកម្ពស់យ៉ាងខ្លាំងនូវកម្រិតតភ្ជាប់គ្នាផ្នែកហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសឥណ្ឌូណេស៊ី ក៏ដូចជានឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស