ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសអាស៊ានរំពឹងទុកតំបន់ច្រកសមុទ្រតៃវ៉ាន់មានសុខសន្តិភាព
2022-09-07 10:13:30cri
Share with:

      ពីថ្ងៃទី២ ដល់ទី៣ខែសីហា លោកស្រី Pelosiប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ដោយមិនអើពើនឹងការប្រឆាំងយ៉ាងដាច់ខាតនិងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ទងើ្វទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់លើកនេះមិនគ្រាន់តែបានបំពានប្រជាធិបតេយ្យប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានសុខសន្តិភាពនៃតំបន់ច្រកសម្រុទតៃវ៉ាន់ផងដែរ ។ មូលហេតុដែលបណ្តាលឱ្យស្ថានការណ៍តំបន់ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅលើកនេះ គឺដោយមកពីអាមេរិក និងតៃវ៉ាន់ឃុបឃិតគ្នាបង្ករឿងហេតុទាំងស្រុង ។

      នៅលើផ្ទៃអន្តរជាតិ ប្រទេសភាគច្រើនសុទ្ធតែមានការយល់ដឹងយ៉ាងច្បាស់ចំពោះមូលហេតុដែលបណ្តាលឱ្យស្ថានភាពនៃតំបន់ច្រកសម្រុទតៃវ៉ាន់មានភាពតានតឹង ជាពិសេស គឺប្រទេសអាស៊ីអាគ្នេយ៍ដែលនៅស្ថិតនៅជំរុញតំបន់ច្រកសមុទ្រតៃវ៉ាន់ ។ ល្គឹតណាដែលតំបន់ច្រកសម្រុទតៃវ៉ាន់កើតមានការប៉ះទង្គិច ល្គឹតនោះប្រទេសអាស៊ីអាគ្នេយ៍ពិតជានឹងរងផលប៉ះពាល់ជាមិនខាន  ដូច្នេះ ប្រទេសទាំងនេះសុទ្ធតែចាប់អារម្មណ៍យ៉ាងខ្លាំងដល់ស្ថានភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ។

យប់ថ្ងៃទី៣ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអាស៊ាននានាដែលកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្រុងភ្នំពេញ រដ្ឋធានីប្រទេសកម្ពុជា បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដ៏កម្រ ដោយបានរំលឹកឡើងវិញថា រដ្ឋសមាជិកទាំងអស់របស់សមាគមអាស៊ាន គាំទ្រគោលការណ៍ចិនតែមួយ ។ សេចកី្តថ្លែងការណ៍រួមបានឱ្យដឹងថា អាស៊ានរីករាយយដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាដើម្បីជំរុញឱ្យបណ្តាភាគីនានាធ្វើកិច្ចសន្ទនាដោយសន្តិភាព ក្នុងនោះបូករួមទាំងការប្រើប្រាស់យន្តការគ្រប់ផ្នែករបស់អាស៊ាន បន្ធូរបន្ថយស្ថានភាពដ៏តានតឹង ក្នុងន័យគាំពារសន្តិភាព សុវត្ថិភាពនិងវឌ្ឍនភាពក្នុងតំបន់ ។ ក្រៅពីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ការអនុវត្តគោលការណ៍ចិនតែមួយជាប់រហូត ហើយចាត់ទុកថា បញ្ហាពាក់ព័ន្ធហុងកុង តៃវ៉ាន់ ស៊ីចាំងនិងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ជាសិទ្ធិអធិបតេយ្យភាពរបស់ចិន ។

     នាពេលមុននេះមិនជាយូរប៉ុន្មាន ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយត្រង់ៗនូវមតិរបស់ខ្លួនចំពោះស្ថានភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់នាពេលបច្ចុប្បន្ន ពាក្យសំដីរបស់លោកក៏បានបង្ហាញពីអាកប្បកិរិយារបស់ប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនផងដែរ ។ លោក Mahathir បានថ្លែងថា ការបង្ករឿងហេតុជារឿយៗរបស់អាមេរិកចំពោះប្រទេសចិន បណ្តាលឱ្យស្ថានភាពតំបន់ច្រកសមុទ្រតៃវ៉ាន់មានភាពតានតឹង ។ អាស៊ានត្រូវការសន្តិភាពនិងការអភិវឌ្ឍ មិនចង់ឃើញតំបន់ច្រកសម្រុទតៃវ៉ាន់កើតមានការប៉ះទង្គិចនោះទេ ដូច្នេះ ប្រទេសអាស៊ានគួរតែដើរកាន់តែស្និទ្ធជាមួយចិន ឃ្លាតឆ្ងាយពីការបង្ករឿងហេតុរបស់អាមេរិកនិងលោកខាងលិច ។

បច្ចុប្បន្ននេះ គំនិតឯកភាពរួមធំជាងគេរបស់ប្រទេសអាស៊ាន គឺមិនសង្ឃឹមឱ្យចិននិងអាមេរិកកើតមានការប៉ះទង្គិច ។ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរីសម្គាល់ឃើញថា បើសិនជាទំនាក់ទំនងរវាងចិននិងអាមេរិកបែកបាក់គ្នា នោះនឹងមានន័យថា តម្លៃទំនិញឡើងថ្លៃខ្លាំង ប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ធ្លាក់ចុះ ពិភពលោកក៏នឹងកាន់តែបែកបាក់គ្នា កាន់តែមានភាពច្របូកច្របល់ និងកាន់តែមានគ្រោះថ្នាក់ ។

បច្ចុប្បន្ននេះ អាស៊ាននិងចិនជាដៃគូពាណិជ្ជកម្មធំជាងគេទៅវិញទៅមក ។ ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានឡើងដល់ ៥សែន៤ម៉ឺន៤ពាន់៩រយលានដុល្លារអាមេរិក កើនជាង១៣,១ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ានក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ គិតរហូតដល់ចុងខែកក្កដាឆ្នាំនេះ  ទំហំប្រាក់វិនិយោគសរុបរបស់ទ្វេភាគី បានលើសពី៣សែន៤ម៉ឺនលានដុល្លារអាមេរិក ។ មិនបាច់សង្ស័យឡើយ ទំនាក់ទំនងរវាងចិននិងអាស៊ាន បានក្លាយជាគំរូជោគជ័យជាងគេនិងមានភាពរស់រវើកជាងគេក្នុងកិច្ចសហប្រតិបតិ្តការតំបន់អាស៊ីប៉ាស៊ីហ្វិក ។

បើក្រឡេកមើលអាមេរិកវិញអាចឃើញថា អាមេរិកតែងតែបង្ករឿងក្នុងបញ្ហាតៃវ៉ាន់ ដែលបានធ្វើផ្ទុយនឹងគោលបំណងនិងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់  ទង្វើរបស់អាមេរិកមិនគ្រាន់តែបានបំផ្លាញដល់ផលប្រយោជន៍របស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ផងដែរ ដូច្នេះ ប្រទេសអាស៊ានមានការយល់ដឹងយ៉ាងច្បាស់ចំពោះគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ។  ពិភពលោកប្រឈមនឹងភាពបម្រែបម្រួលកម្រមានក្នុងមួយរយឆ្នាំ និងការរីករាលដាលជាបន្តបន្ទាប់នៃជំងឺកូវីដ១៩ ក្នុងបរិបទយ៉ាងតឹងរ៉ឹងបែបនេះ មានតែមានស្ថិរភាពទើបអាចស្វែងរកការអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបតិ្តការទើបអាចទទួលបានការឈ្នះ-ឈ្នះ ហើយការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ទើបមានផ្លូវចេញ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស