ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Elizabeth Truss ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស
2022-09-07 15:11:17cri
Share with:

   នៅថ្ងៃទី ៦ ខែកញ្ញា លោកស្រី Elizabeth Truss មេដឹកនាំថ្មីនៃបក្សអភិរក្សដែលជាបក្សកាន់អំណាចនៃប្រទេសអង់គ្លេសបានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ ។ លោកស្រី Elizabeth Truss ដែលមានអាយុ ៤៧ ឆ្នាំបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីបីក្នុងប្រវត្តិសាស្ត្រអង់គ្លេសបន្ទាប់ពីលោកស្រី Margaret Hilda Thatcher និងលោកស្រី Theresa Mary May ។

    អនុលោមតាមទំនៀមទម្លាប់របស់អង់គ្លេស លោកនាយករដ្ឋមន្ត្រី Boris Johnson បានថ្វាយលិខិតសុំលាលែងពីមុខតំណែងចំពោះព្រះមហាក្សត្រិយានីអេលីហ្សាបេតទីពីរនៅស្កុតឡែននាថ្ងៃដដែលនោះ ព្រមទាំងទទួលបានព្រះរាជានុញ្ញាត ។ បន្ទាប់មក លោកស្រី Elizabeth Truss នឹងទទួលបានការផ្តល់សិទ្ធិអំណាចពីព្រះមហាក្សត្រិយានីដើម្បីបង្កើតគណៈរដ្ឋមន្រ្តីថ្មី ព្រមទាំងឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ ។

    លោកស្រី Elizabeth Truss បានថ្លែងថា បន្ទាប់ពីឡើងកាន់មុខតំណែង លោកស្រីនឹងដោះស្រាយជាអាទិភាពនូវភារកិច្ចសំខាន់ៗ ដូចជា កំណើនសេដ្ឋកិច្ច វិបត្តិថាមពលនិងកែលម្អសេវាកម្មនិងលក្ខណសម្បត្តិខាងវិស័យសុខាភិបាលជាដើម ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស