ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដោយសាររងឥទ្ធិពលពីភាពរាំងស្ងួតនិងធាតុអាកាសអាក្រក់ជ្រុល បានជាបរិមាណនៃកសិផលអាមេរិកប្រហែលនឹងធ្លាក់ចុះ១ភាគ៣
2022-09-07 14:58:11cri
Share with:

      តាមការផ្សាយដំណឹងនៃកាសែត«វ៉ាស៊ីនតោនប៉ុស្តិ៍»កាលពីថ្ងៃទី៥ខែកញ្ញា តាមម៉ោងក្នុងតំបន់ឱ្យដឹងថា កសិករ សេដ្ឋវិទូកសិកម្មនិងអ្នកជំនាញផ្សេងទៀតបានវាយតម្លៃថា ភាពរាំងស្ងួតនិងធាតុអាកាសអាក្រក់ជ្រុលបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះដំណាំ ផ្លែឈើនិងបន្លែបង្ការជាច្រើន។ សហព័ន្ធកសិកម្មអាមេរិកអះអាងថា បរិមាណនៃកសិផលអាមេរិកប្រហែលនឹងធ្លាក់ចុះ១ភាគ៣ បើប្រៀបធៀបនឹងឆ្នាំមុន។

      អ្នកជំនាញខាងឧតុនិយមនៃក្រសួងកសិកម្មអាមេរិកបានថ្លែងថា ក្នុងរយៈពេល១០១សបា្តហ៍កន្លងទៅនេះ ភាពរាំងស្ងួតបានរីករាលដាលទៅដល់តំបន់ចំនួន៤០%នៅទូទាំងសហរដ្ឋអាមេរិក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស