ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវរូងក្រោមដីសម្រាប់បង្ហូរទឹកសំណល់នុយគ្លេអ៊ែរ Fukushima ជីកបានប្រវែង៨០ម៉ែត្រហើយ តាមការប៉ាន់ប្រមាណនឹងចាប់ផ្តើមបង្ហូរទឹកនៅរដូវផ្ការីកឆ្នាំក្រោយ
2022-09-07 15:21:50cri
Share with:

កាលពីថ្ងៃទី៦ខែកញ្ញា ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនបានបង្ហាញជាសាធារណៈអំពីទីតាំងជីកផ្លូវរូងក្រោមដីសម្រាប់បង្ហូរទឹកសំណល់នុយគ្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ។ តាមការផ្សាយដំណឹងឱ្យដឹងថា ផ្លូវរូងក្រោមដីនេះចាប់ផ្តើមជីកកាលពីថ្ងៃទី៤ខែសីហាឆ្នាំនេះ ដែលមានប្រវែងប្រហែល១គីឡូម៉ែត្រ បច្ចុប្បន្ននេះ ជីកបានប្រហែល៨០ម៉ែត្រហើយ ។ តាមការប៉ាន់ប្រមាណ នឹងចាប់ផ្តើមបង្ហូរទឹកសំណល់នុយគ្លេអ៊ែរក្នុងអំឡុងរដូវផ្ការីកឆ្នាំក្រោយ ។

ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនបានដកស្រង់ពាក្យសម្តីរបស់អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនថា ការងារជីកផ្លូវរូងក្រោមដីគឺប្រព្រឹត្តិទៅដោយរលូនណាស់ ។ ដើម្បីទទួលបានការយោគយល់អំពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ក្រុមហ៊ុននេះនឹងបកស្រាយយ៉ាងល្អិតល្អន់អំពីដំណើរវិវឌ្ឍនៃការដ្ឋាននិងសុវត្ថិភាពនៃគ្រឿងបរិក្ខារ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស