ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖រយៈពេល១០ឆ្នាំនៃការបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ៖មានមិត្តភក្តិកាន់តែច្រើននិងកម្លាំងឥទ្ធិពលអន្តរជាតិកាន់តែខ្លាំង
2022-09-07 14:36:17cri
Share with:

ភ្លក់ស្រាក្រហមដែលលាយដោយមនុស្សយន្ត ពាក់វ៉ែនតា VR ធ្វើជាអ្នកចាំទី និងក្លាយជាមនុស្ស AI ក្រោមជំនួយនៃបច្ចេកទេសឌីជីថល។ល។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២បានបិទបញ្ចប់កាលពីថ្ងៃទី៥ខែកញ្ញា បច្ចេកវិទ្យាដែលពោរពេញទៅដោយ អារម្មណ៍អនាគតបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានដល់អ្នកចូលរួមពិព័រណ៍ ហើយក៏បាននាំមកនូវឱកាសពាណិជ្ជកម្មដ៏ល្អប្រសើរដល់សហគ្រាសទូទាំងពិភពលោកផងដែរ ។

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះបានដំណើរការអស់រយៈពេល៦ថ្ងៃ បានទាក់ទាញសហគ្រាសចំនួន៥០៧សហគ្រាស ដែលក្នុងនោះ បូករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខក្នុងមុខរបរឱ្យចូលរួមនៅកន្លែងផ្ទាល់ ប្រទេសចំនួន១០ដូចជាអេមីរ៉ាអារ៉ាប់រួម ស្វីសនិងអ៊ីតាលីជាដើមគឺដាក់តាំងបង្ហាញក្នុងនាមជាប្រទេសជាលើកដំបូង ។ តាមស្ថិតិជាជំហានដំបូង ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះបានឈានដល់សមិទ្ធផលគ្រប់ប្រភេទចំនួន១៣៣៩ ក្នុងនោះ សមិទ្ធផលខាងការច្នៃប្រឌិតថ្មីជាលើកដំបូងគឺចំនួន១៧៣ ។ តាមទិន្នន័យនៃកិច្ចប្រជុំពាណិជ្ជកម្មនិងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិឱ្យដឹងថា ក្នុងពាណិជ្ជកម្មសេវាកម្មសកល អត្រានៃសេវាកម្មបច្ចេកវិទ្យានិងព័ត៌មាន ព្រមនិងសេវាកម្មកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធនឹងការច្នៃប្រឌិតថ្មីត្រូវបានលើកកម្ពស់ពី១១,៤ភាគរយកាលពីឆ្នាំ២០០៥ដល់១៨ភាគរយនៅឆ្នាំ២០២០ ។

ក្នុងនាមជាវិស័យដ៏រស់រវើកបំផុតក្នុងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថលបានក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចសកល ។ ទំហំឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលរបស់ចិនបានកាន់លំដាប់ថ្នាក់ទីពីរលើពិភពលោកក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ដែលបានបំពេញបន្ថែមនូវកម្លាំងចលករអភិវឌ្ឍន៍ជាបន្ទាន់ដល់សេដ្ឋកិច្ចនិងសហគ្រាសសកល ។ ហើយពិព័រណ៍ពាណិជ្ជកម្មសេវាកម្មគឺជា ម៉ូទ័រកម្លាំងមួយ ។

ឆ្នាំនេះជាខួបទី១០នៃការរៀបចំធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ដៃគូសហប្រតិបត្តិការខាងពាណិជ្ជកម្មសេវាកម្មរបស់ចិនគឺមានចំនួនលើសពីប្រទេសនិងតំបន់ជាង២០០ ។ ក្នុងបរិបទដែលសកលភាវូបនីយកម្មជួបនឹងចរន្តបញ្ច្រាស និងការប៉ះទង្គិចក្នុងតំបន់កើតឡើងជាញឹកញាប់ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មមានមិត្តភក្តិកាន់តែច្រើននិងកម្លាំងឥទ្ធិពលកាន់តែខ្លាំង វាមិនត្រឹមតែដោយសារកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មកពីវាជាបង្អួចដ៏សំខាន់នៃការពង្រីកការបើកទូលាយ ធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅនិងណែនាំការច្នៃប្រឌិតថ្មីរបស់ចិនទៀតផង ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចយ៉ាងមុតមាំ ។

តាមទិន្នន័យនៃរដ្ឋាភិបាលចិនឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ គិតជាមធ្យមក្នុងមួយឆ្នាំៗ ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មសេវាកម្មរបស់ចិនបានកើនឡើង៦,១ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនសកល៣,១ភាគរយ ទំហំពាណិជ្ជកម្មសេវាកម្មកាន់លំដាប់ថ្នាក់ទីពីរលើទូទាំងពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ហើយសេវាកម្មនាំចូលសរុបលើសពី៤ទ្រីលានដុល្លារអាមេរិក។ កាលពីខែសីហាឆ្នាំនេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នឹងជំរុញការអនុវត្តវិធានការមួយចំនួន ដូចជាបញ្ជីអវិជ្ជមានខាងពាណិជ្ជកម្មសេវាកម្មឆ្លងដែននៅទូទាំងប្រទេសចិន ពង្រីកការនាំចេញនាំចូលបច្ចេកវិទ្យាកាបូនទាបបៃតងនិងស្វែងរកការកសាងតំបន់គំរូនៃការអភិវឌ្ឍដោយច្នៃប្រឌិតថ្មីខាងពាណិជ្ជកម្មសេវាកម្មជាតិជាដើម ។

បន្ទាប់ពីបានបិទបញ្ចប់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម សមិទ្ធផលជាផ្លែផ្កាគ្រប់ប្រភេទដែលបានឈានដល់នោះនឹងត្រូវអនុវត្តជាក់ស្តែង ដើម្បីមានអំណោយផលដល់ទូទាំងពិភពលោក ។ ក្នុងបរិបទដែលចិនពង្រីកការបើកទ្វារចំហចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ ភាពល្អបវរកាន់តែច្រើននឹងមកដល់ជាបន្តបន្ទាប់ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស