ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អវកាសយានិកចិនធ្វើការប្រាស្រ័យទាក់ទងតាមអនឡាញពីទីអវកាសជាមួយយុវជននិងក្មេងជំទង់អាហ្វ្រិក
2022-09-07 15:38:50cri
Share with:

កាលពីថ្ងៃទី៦ខែកញ្ញាតាមម៉ោងក្នុងតំបន់ គណៈកម្មាធិការសហភាពអាហ្វ្រិក ក្រុមប្រេសិតចិនប្រចាំនៅសហភាពអាហ្វ្រិកនិងការិយាល័យវិស្វកម្មអវកាសដឹកមនុស្សរបស់ចិនបានរួមគ្នារៀបចំធ្វើការប្រាស្រ័យទាក់ទងតាមអនឡាញពីទីអវកាសរវាងអវកាសយានិកចិននិងយុវជននិងក្មេងជំទង់អាហ្វ្រិក ពោលគឺ សកម្មភាពឈ្មោះ កិច្ចសន្ទនា Tiangong -សំណួរនិងចម្លើយរវាងក្រុមអវកាសយានិកនៃយានអវកាស Shenzhou-14”និងយុវជននិងក្មេងជំទង់អាហ្វ្រិក ។

ក្នុងសកម្មភាពលើកនេះ តំណាងយុវជននិងក្មេងជំទង់របស់ប្រទេសអាហ្វ្រិកដែលមាន៨ទីតាំងនេះបានលើកឡើងសំណួរមួយចំនួនចំពោះអវកាសយានិកចិនបីរូបដែលកំពុងបំពេញភារកិច្ចក្នុងស្ថានីយអវកាស Tiangong ។ អវកាសយានិកចិនបីរូប គឺលោក Chen Dong លោកស្រី Liu Yang និងលោក Cai Xuzhe បានឆ្លើយសំណួរទាំងនោះជាបន្តបន្ទាប់ ។ ចម្លើយនិងការពន្យល់ផ្ទាល់ដែលគួរឱ្យចាប់អារម្មណ៍និងពោរពេញទៅដោយចំណេះដឹងរបស់ពួកគេបាននាំឱ្យយុវជននិងក្មេងជំទង់អាហ្វ្រិកលាន់មាត់កោតសរសើរនិងនាំគ្នាគិតពិចារណា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស