ថ្ងៃទី៦ខែកញ្ញា អង្គការថាមពលបរមាណូអន្តរជាតិបានចេញផ្សាយរបាយការណ៍ថា អង្គការខ្លួនសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសភាពការណ៍សុវត្ថិភាពនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeនៃប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យបង្កើត"តំបន់ការពារសុវត្ថិភាពនុយគ្លេអ៊ែរ”នៅបរិវេណនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ។ របាយការណ៍បានឱ្យដឹងថា អង្គការថាមពលបរមាណូអន្តរជាតិត្រៀមធ្វើការពិគ្រោះពិភាក្សាភ្លាមៗអំពីការបង្កើតតំបន់សុវត្ថិភាព ដើម្បីបង្ការកុំឱ្យស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeកើតឧប្បត្តិហេតុនុយគ្លេអ៊ែរដោយសារសកម្មភាពយោធា។
របាយការណ៍បានឱ្យដឹងទៀតថា ពិតមែនតែការបាញ់គ្រាប់ផ្លោងជាបន្តបន្ទាប់ទៅលើស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរនៅមិនទាន់បណ្តាលឱ្យកើតមានសភាពអាសន្ននៅឡើយក៏ដោយ ក៏ប៉ុន្តែបានបង្កជាការគំរាមកំហែងជាបន្តបន្ទាប់ចំពោះសន្តិសុខនៃស្ថានីយអគ្គិសនីនេះ ហើយការជះឥទ្ធិពលលាក់កំបាំងចំពោះមុខងារសន្តិសុខនុយគ្លេអ៊ែរគន្លឹះនៃស្ថានីយអគ្គិសនីនេះប្រហែលនឹងបណ្តាលឱ្យកើតឧប្បត្តិហេតុវិទ្យុសកម្មដ៏ធ្ងន់ធ្ងរ៕