ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកដ្ឋានគយចិនថ្លែងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសសរុបនៃប្រទេសចិនបានឡើងដល់ ២៧,៣ ទ្រីលានប្រាក់យាន់ចិន ដែលកើនឡើង ១០,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១
2022-09-07 15:37:16cri
Share with:

   

     យោងតាមទិន្នន័យនាំចេញនាំចូលនៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនប្រចាំខែសីហាឆ្នាំនេះដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសសរុបនៃប្រទេសចិនបានឡើងដល់ ២៧,៣ ទ្រីលានប្រាក់យាន់ចិន ដែលកើនឡើង ១០,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងនោះ ការនាំចេញមានចំនួន ១៥,៤៨ ទ្រីលានប្រាក់យាន់ចិន បានកើនឡើង ១៤,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ឯការនាំចូលមានចំនួន ១១,៨២ ទ្រីលានប្រាក់យាន់ចិន បានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។

    តាមស្ថិតិនៃគយចិនបានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនទៅកាន់សមាគមអាស៊ាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានកើនឡើង ១៤ ភាគរយ ៩,៥ ភាគរយ ១០,១ ភាគរយនិង ៧,៨ ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ សមាគមអាស៊ានបន្តក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិន ដែលមានទំហំត្រូវជា ១៥ ភាគរយនៃទំហំទូទៅនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស