ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នករងគ្រោះស្លាប់បាត់បង់ជីវិតនិងអ្នកបាត់ការទាក់ទងក្នុងគ្រោះរញ្ជួយដីនៅស្រុកLudingខេត្តSichuanមានចំនួនសរុបលើសពី១០០នាក់
2022-09-07 14:59:30cri
Share with:

      តាមការផ្សាយដំណឹងនៃបញ្ជាការដ្ឋានទប់ទល់និងជួយសង្រ្គោះគ្រោះរញ្ជួយដីនៃមណ្ឌលស្វយ័តGanziបានឱ្យដឹងថា គិតរហូតដល់វេលាម៉ោង២១នៃថ្ងៃទី៦ខែកញ្ញា គ្រោះរញ្ជួយដីកម្រិត៦,៨រិច្ឆទ័រនៅស្រុកLudingខេត្តSichuanបានបណ្តាលឱ្យមនុស្ស៧៤នាក់ស្លាប់ ២៦នាក់បាត់ខ្លួននិង២៥៩នាក់ទៀតរងរបួស។

      បច្ចុប្បន្ននេះ សភាពការណ៍រងគ្រោះពាក់ព័ន្ធកំពុងស្ថិតក្នុងការធ្វើស្ថិតិថែមមួយកម្រិតទៀត អាជ្ញាធរក្នុងតំបន់រងគ្រោះរញ្ជួយដីកំពុងខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីធ្វើការងារជួយសង្រ្គោះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស