ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកទើបជាបាតដៃខ្មៅដ៏ធំបំផុតក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតនិងជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខបណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោកហ្នឹងឯង
2022-09-06 15:06:46cri
Share with:

    តើអ្នកណាទើបជា"ពួក Hacker "តាមបណ្តាញអ៊ីនធឺណែតដ៏ធំបំផុតនៅទូទាំងពិភពលោក ? នៅថ្ងៃទី  ខែកញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិននិងក្រុមបច្ចេកវិទ្យាចម្រុះនៃក្រុមហ៊ុន Qihoo ៣៦០ បានចេញផ្សាយដោយឡែកពីគ្នានូវរបាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតពីបរទេស ដែលបានបន្ថែមភស្តុតាងថ្មីម្តងទៀត ។

    ការស៊ើបអង្កេតបានរកឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការិយាល័យប្រតិបតិ្តការលុកលុយជាពិសេសហៅកាត់ TAO ស្ថិតនៅក្រោមឱវាទរបស់ទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ហៅកាត់ NSA បានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដោយចេតនាអាក្រក់ចំនួនជាង  ម៉ឺនលើកទៅលើបណ្តាញអ៊ីនធឺណែតរបស់ប្រទេសចិន ហើយបានគ្រប់គ្រងបរិក្ខារបណ្តាញអ៊ីនធឺណែតរាប់ម៉ឺនគ្រឿងព្រមទាំងបានលួចយកទិន្នន័យដ៏មានតម្លៃខ្ពស់ទំហំលើសពី ១៤០ GBទៀតផង 

    របាយការណ៍ទាំងពីរច្បាប់នេះបានបង្ហាញថា តាមការវិភាគផ្នែកបច្ចេកទេសនិងការតាមដានប្រភពនៃមជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិននិងក្រុមបច្ចេកវិទ្យាចម្រុះនៃក្រុមហ៊ុន Qihoo ៣៦០ ឱ្យដឹងថា ភស្តុតាងនៃរឿងដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិកធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតនិងលួចយកទិន្នន័យសម្ងាត់របស់ចិន គឺ ច្បាស់លាស់និងពេញលេញ ភស្តុតាងទាំងនេះបូករួមទាំងបុគ្គលិកចំនួន ១៣ នាក់ដែលបានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតទៅលើប្រទេសចិនដោយផ្ទាល់ពីក្នុងប្រទេសអាមេរិកព្រមនិងកិច្ចសន្យាជាង ៦០ ច្បាប់ដែលបានចុះហត្ថលេខាជាមួយប្រតិបត្តិករទូរគមនាគមន៍អាមេរិកដើម្បីបង្កើតបរិយាកាសវាយប្រហារតាមបណ្តាញអ៊ីនធឺណែតនិងឯកសារអេឡិចត្រូនិកជាង ១៧០ ច្បាប់ទៀត ។

    ចាប់តាំងពីឆ្នាំ ២០១៣ មក រដ្ឋាភិបាលអាមេរិកបានលាបពណ៌លើប្រទេសចិនជុំវិញបញ្ហាសន្តិសុខបណ្តាញអ៊ីនធឺណែត ពោលគឺ៖មួលបង្កាច់រដ្ឋាភិបាលចិនដែលបានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដោយផ្ទាល់ឬដោយប្រយោលទៅលើអាមេរិក ចេញផ្សាយរបាយការណ៍មិនពិតដើម្បីបំភាន់ភ្នែករបស់អ្នកផងទាំងពួងក្នុងសហគមន៍អន្តរជាតិ ក៏ដូចជាប៉ុនប៉ងបំភានថា ប្រទេសចិនជា"អ្នកបង្កផលប៉ះពាល់"និងសហរដ្ឋអាមេរិកជាអ្វីដែលហៅថា "អ្នករងគ្រោះ" ក្នុងន័យប្រឌិតលេសដើម្បីធ្វើអនុត្តរភាពលើប្រទេសចិនក្នុងវិស័យបណ្តាញអ៊ីនធឺណែតនិងឧស្សាហកម្មព័ត៌មានវិទ្យា ។

    គួររំលឹកថា មិនត្រឹមតែសំដៅចំពោះប្រទេសចិនប៉ុណ្ណោះទេ តាមការទម្លាយជាសាធារណៈបានឱ្យដឹងថា ដៃខ្មៅលួចស្តាប់របស់អាមេរិកក៏បានលូកចូលនៅទូទាំងពិភពលោកដែលបួករួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ ។ កាលពីខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងនៃប្រទេសដាណឺម៉ាកធ្លាប់ផ្សាយអត្ថបទពិសេសមួយ ក្នុងន័យលាតត្រដាងពីការដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិកលួចយកទិន្នន័យដើមនៃបណ្តាញអ៊ីនធឺណែតដាណឺម៉ាកតាមរយៈនាយកដ្ឋានស៊ើបការណ៍នៃក្រសួងការពារជាតិដាណឺម៉ាកដើម្បីលួចស្តាប់សកម្មភាពអ្នកដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់ប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ក្នុងនោះបូករួមទាំងលោកស្រី Angela Dorothea Merkelនាយករដ្ឋមន្ត្រីអាល្លឺម៉ងផងដែរ ។ តាមការផ្សាយដំណឹងនៃទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់បានឱ្យដឹងថា ទិន្នន័យទូរស័ព្ទនិងបណ្តាញអ៊ីនធឺណែតជាង ៥០០ លានរបស់អាល្លឺម៉ង់ត្រូវបានលួចយកដោយទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ។ល។ ប្រការទាំងនេះមានភស្តុតាងមិនអាចប្រកែកបាន ទីភ្នាក់ងារសន្តិសុខអាមេរិកដែលខ្លួនខុសបែរជាចោទថាគេខុសទើបជា"ពួក Hacker "តាមបណ្តាញអ៊ីនធឺណែតដ៏ធំបំផុតនៅទូទាំងពិភពលោក 

    របាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដែលចេញផ្សាយដោយរដ្ឋាភិបាលចិនលើកនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការមិនអត់ឱនឱ្យអំពើលួចយកការសម្ងាត់តាមបណ្តាញអ៊ីនធឺណែតជាដាច់ខាតនិងអនុវត្តគោលនយោបាយការពារយ៉ាងសកម្ម ។ បណ្តាប្រទេសទាំងអស់ដែលស្នេហាសន្តិភាពនៅលើពិភពលោកគួរតែចាត់ប្រតិបត្តិការជាក់ស្តែងដើម្បីធ្វើពហិការយ៉ាងដាច់ខាតចំពោះអនុត្តរភាពតាមបណ្តាញអ៊ីនធឺណែតរបស់អាមេរិកនិងជំរុញបណ្តាញអ៊ីនធឺណែតដែលប្រកបដោយភាពស្អាតស្អំជូនដល់ពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស