ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីElizabeth Trussនឹងរ៉ាប់រងមុខតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស
2022-09-06 10:32:56cri
Share with:

      ថ្ងៃទី៥ខែកញ្ញា លោកស្រីElizabeth Trussរដ្ឋមន្រ្តីការបរទេសអង់គ្លេសត្រូវបានជ្រើសតាំងជាមេដឹកនាំបក្សអភិរក្សដែលជាបក្សកាន់អំណាចនៃប្រទេសអង់គ្លេស បន្ទាប់ពីទទួលបានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រីយានីអេលីហ្សាបេតទីពីរ លោកស្រីនឹងឡើងកាន់មុខតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស។

      បន្ទាប់ពីឈ្នះការបោះឆ្នោត លោកស្រីTrussបានថ្លែងថា លោកស្រីនឹងលើកឡើងផែនការពាក់ព័ន្ធដើម្បីកាត់បន្ថយពន្ធដារនិងជំរុញកំណើនសេដ្ឋកិច្ច ក្រៅពីនេះ ក៏នឹងដោះស្រាយបញ្ហាដូចជាវិបត្តិថាមពលជាដើមផងដែរ។

      លោកKeir Starmerមេដឹកនាំបក្សពលករដែលជាបក្សប្រឆាំងនៃប្រទេសអង់គ្លេសបានថ្លែងថា ការកាន់អំណាចរយៈពេល១២ឆ្នាំរបស់បក្សអភិរក្សបាននាំមកនូវប្រាក់ខែទាប ថ្លៃទំនិញខ្ពស់និងវិបត្តិតម្លៃជីវភាព។លោកអំពាវនាវឱ្យលោកស្រីElizabeth Trussធ្វើការបកស្រាយថា តើនឹងសម្រេចបាននូវពាក្យសន្យារបស់ខ្លួនស្តីពីការកែលម្អសភាពការណ៍សេដ្ឋកិច្ចយ៉ាងដូចម្តេច ក៏ដូចជាដាស់តឿនរដ្ឋាភិបាលថ្មីឱ្យឆ្លើយតបកម្លាំងសម្ពាធយ៉ាងខ្លាំងដែលប្រព័ន្ធរបបការពារសុខភាពជាតិអង់គ្លេសត្រូវប្រឈម៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស