ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរវាងលោក Xi Jinping និងខេត្ត Liaoning ប្រទេសចិន
2022-09-06 08:58:31cri
Share with:

       តំបន់ភាគឦសានជាមូលដ្ឋានឧស្សាហកម្មនិងកសិកម្មដ៏សំខាន់របស់ប្រទេសចិន។ បន្ទាប់ពីសមាជបក្សលើកទី១៨មក លោក Xi Jinping ប្រធានរដ្ឋចិនបានទៅត្រួតពិនិត្យការងារនៅខេត្ត Liaoningចំនួន៣លើក ហើយបានថ្លែងសុន្ទរកថាសំខាន់ជាច្រើនលើកអំពីការស្តារអភិវឌ្ឍន៍ឡើងវិញនៅខេត្ត Liaoning និងតំបន់ភាគឦសាន។


 

*កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៣  លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមការពិគ្រោះពិភាក្សាជាមួយគណៈប្រតិភូខេត្តLiaoningនៃការប្រជុំលើកទីមួយរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ លោកបានថ្លែងថា ត្រូវខិតខំអនុវត្តយុទ្ធសាស្ត្រស្តារការអភិវឌ្ឍន៍ឡើងវិញនៅតំបន់ភាគឦានដែលជាមូលដ្ឋានឧស្សាហកម្មចាស់ ជំរុញការអភិវឌ្ឍជានិរន្តរភាព ឱ្យក្លាយជាមជ្ឈមណ្ឌលសំខាន់នៃការបើកទូលាយរបស់ចិនជាមួយអាស៊ីឦសាន។

 

*ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៣ ក្រុងDalianខេត្តLiaoningធ្លាក់ភ្លៀងខ្លាំង លោក Xi Jinping ប្រធានរដ្ឋចិនបានទៅត្រួតពិនិត្យការងារនៅក្រុមហ៊ុនវិស្វកម្មនាវាចរណ៍និងសមុទ្រ កម្មករបាននាំគ្នាជម្រាបសួរលោក។ពេលសំណេះសំណាលជាមួយកម្មករ លោក Xi Jinping បានបញ្ជាក់ថា ត្រូវបង្កើនសមត្ថភាពបណ្តុះបណ្តាលផលិតឧស្សាហកម្មនៃវិស្វកម្មសមុទ្រដែលជាឧស្សាហកម្មទើបលេចចេញថ្មី។

 

*ខណ្ឌTiexi ក្រុង Shenyangនៃខេត្តLiaoning ជាតំបន់ឧស្សាហកម្មចាស់ដែលប្រមូលផ្ដុំនូវឧស្សាហកម្មន្តសាលប្រទេសចិន ធ្លាប់ត្រូវអភិវឌ្ឍយ៉ាងរុងរឿង ក៏បានធ្លាក់ក្នុងសភាពលំបាកដែរ។ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៣  លោក Xi Jinping ប្រធានរដ្ឋចិនបានទៅត្រួតពិនិត្យការងារនៅទីនោះ។ ពេលបានដឹងថា ក្រុមការងារស្រាវជ្រាវយុវវ័យនៃក្រុមហ៊ុនស្ថិតនៅទីនេះបានផលិតដោយម្ចាស់ការនូវប្រព័ន្ធគ្រប់គ្រងឌីជីថលដែលមានគុណភាពឈានមុខគេលើពិភពលោកនិងបានបំបែកការផ្តាច់មុខរយៈពេលយូរនៃសហគ្រាសបរទេស លោកសប្បាយចិត្តខ្លាំងណាស់ ហើយបានលើកទឹកចិត្តយុវជនជំនាន់ក្រោយបន្តខិតខំរួមចំណែកក្នុងវិស័យនេះ។

 

* ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានទៅពិនិត្យជាពិសេសក្នុងសហគមន៍កម្មកររោងចក្ររ៉ែនៅក្រុង Shenyang ខេត្តLiaoning លោកបានសំណេះសំណាលជាមួយកម្មករនិងបុគ្គលិករោងចក្រដែលបានចូលនិវត្តន៍ ដោយបានលើកឡើងថា ការផ្តល់ជីវភាពកាន់តែល្អដល់ប្រជាជនជាទីចាប់ផ្តើមនិងជាទីមូលដ្ឋាននៃការងារទាំងអស់របស់បក្សនិងរដ្ឋ គួរបន្តខិតខំធ្វើការទៀត ដើម្បីឱ្យមហាជនដែលត្រូវការការគាំទ្រក្នុងការបង្កើតអាជីពនិងរកការងារធ្វើសុទ្ធតែទទួលបានជំនួយ  ខណៈមហាជនដែលជីវភាពរស់នៅត្រូវការជួយឧបត្ថម្ពសុទ្ធតែទទួលបានជំនួយ។

 

*ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨  លោក Xi Jinping ប្រធានរដ្ឋចិនដែលទៅពិនិត្យការងារនៅខេត្តLiaoning បានអញ្ជើញទៅដល់អណ្តូងរ៉ែជាពិសេស ដើម្បីពិនិត្យស្វែងយល់អំពីសភាពការណ៍គ្រប់គ្រងនិងដោះស្រាយជាចម្រុះនៅតំបន់ជីកធ្យូងថ្ម។

 

*ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨   លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំការងារស្តារអភិវឌ្ឍន៍ឡើងវិញនូវតំបន់ភាគឦសានដោយស៊ីជម្រៅ។ លោកបានគូសបញ្ជាក់ថា  តំបន់ភាគឦសានជាមូលដ្ឋានឧស្សាហកម្មនិងកសិកម្មដ៏សំខាន់របស់ចិន ឋានៈយុទ្ធសាស្ត្រសំខាន់ណាស់។ ការស្តារអភិវឌ្ឍន៍ងើបឡើងវិញនៅតំបន់ភាគឦសានក្នុងយុគសម័យថ្មីគឺស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ ។

 

*ថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២ លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ក្រុង Jinzhou ខេត្តLiaoning  លោកបានសំណេះសំណាលយ៉ាងស្និតស្នាលជាមួយអ្នកក្រុងដែលកំពុងលម្ហែកាយ។ លោកXi Jinping  បានលើកឡើងថា   ទំនើបកម្មបែបចិន គឺជាទំនើបកម្មដែលប្រជាជនទាំងអស់រស់នៅដោយធូរធារួមគ្នា មិនគ្រាន់តែមនុស្សមួយចំនួនតូចធូរធាតែប៉ុណ្ណោះ គឺប្រជាជានទាំងអស់ធូរធារួមគ្នា សប្បាយរួមគ្នា។យើងមានជំនឿចិត្តពេញលេញចំពោះការស្តារឱ្យអភិវឌ្ឍន៍ឡើងវិញនៅតំបន់ភាគឦសាន៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស