ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា ការលុបចោលការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់នឹងមានអំណោយផលដល់ការបំពេញតាមតម្រូវការខាងថាមពលរបស់អឺរ៉ុប
2022-09-06 11:29:46cri
Share with:

   នៅថ្ងៃទី ៥ ខែកញ្ញា លោក Nasser Kanani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា ប្រសិនបើសហរដ្ឋអាមេរិកលុបចោលការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ នោះ អ៊ីរ៉ង់អាចជួយបំពេញតាមតម្រូវការខាងថាមពលរបស់អឺរ៉ុប ។

    លោក Nasser Kanani បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនាថ្ងៃដដែលនោះថា អ៊ីរ៉ង់សម្បូរទៅដោយធនធានប្រេងកាតនិងឧស្ម័នធម្មជាតិ ចំណែកឯប្រទេសអឺរ៉ុបកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់ថាមពលនាពេលបច្ចុប្បន្ននេះ ។ ប្រសិនបើកិច្ចចរចាស្តីពីការអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ទទួលបានជោគជ័យព្រមទាំងលុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើអ៊ីរ៉ង់ នោះ អ៊ីរ៉ង់"អាចជួយបំពេញតាមតម្រូវការភាគច្រើនរបស់អឺរ៉ុប" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស