ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ីប្រកាសចាត់វិធានការដាក់ទណ្ឌកម្មលើប្រជាពលរដ្ឋអាមេរិកចំនួន ២៥ នាក់
2022-09-06 11:29:02cri
Share with:

    ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយសេចក្តីប្រកាសនៅថ្ងៃទី ៥ ខែកញ្ញាថា ដើម្បីឆ្លើយតបនឹងការពង្រីកការដាក់ទណ្ឌកម្មផ្ទាល់ចំពោះពលរដ្ឋរុស្ស៊ីជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលលោក បៃដិន ក្រសួងការបរទេសរុស្ស៊ីបានសម្រេចចិត្តហាមឃាត់បុគ្គលចំនួន ២៥ នាក់បូករួមទាំងសមាជិករដ្ឋសភា មន្ត្រីជាន់ខ្ពស់ ឥស្សរជននៃមជ្ឈដ្ឋានពាណិជ្ជកម្មនិងវប្បធម៌នៃអាមេរិកមិនឱ្យចូលដែនសហព័ន្ធរុស្ស៊ីជារៀងរហូត ។

    បុគ្គលចំនួន ២៥ នាក់នេះបូករួមទាំងលោកស្រី Gina Raimondo រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក រួមទាំងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាច្រើនរូបព្រមទាំងលោក Sean Penn និងលោក Ben Stiller តារាសម្តែងអាមេរិកជាដើម ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស