ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកដាក់កំហិតលើការវិនិយោគចំពោះក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន ក្រសួងការបរទេសចិនថ្លែងថា ទង្វើនេះនឹងបំផ្លាញផលប្រយោជន៍របស់អាមេរិកខ្លួនឯង
2022-09-06 11:19:26cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យថ្មីនៃក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៥ខែកញ្ញាថា ចិនបានយកចិត្តទុកដាក់ដល់ទង្វើរបស់អាមេរិកដែលប្រើប្រាស់អំណាចរដ្ឋាភិបាលទៅគាបសង្កត់សហគ្រាសរបស់ចិន ។ លោកស្រីបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគួរតែមានអំណោយផលដល់មនុស្សជាតិទាំងមូល តែមិនត្រូវក្លាយជាមធ្យោបាយសម្រាប់ដាក់កំហិតឬក៏ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសផ្សេងទៀតនោះទេ ។

ពេលឆ្លើយសំណួរពាក់ព័ន្ធ លោកស្រី Mao Ning បានថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិកដែលពង្រីកក្របខ័ណ្ឌគំនិតសន្តិសុខជាតិ និងបង្កើតឧបសគ្គក្នុងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងការផ្លាស់ប្តូរខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងចិននិងអាមេរិក គឺផ្ទុយនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងក្រឹត្យក្រមសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ដែលបំផ្លាញដល់ជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសអាជីវកម្មនិងពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក ក៏ដូចជានឹងបំផ្លាញផលប្រយោជន៍របស់អាមេរិកខ្លួនឯងផងដែរ ។ រដ្ឋាភិបាលចិននឹងបន្តគាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់សហគ្រាសចិនយ៉ាងមុតមាំ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស