ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្តSichuanប្រទេសចិនសម្រេចដំឡើងកម្រិតឆ្លើយតបបន្ទាន់នឹងគ្រោះរញ្ជួយដីពីកម្រិត២ដល់កម្រិត១
2022-09-06 10:33:37cri
Share with:

      ព្រឹកថ្ងៃទី៦ខែកញ្ញា អ្នកសារព័ត៌មានបានដំណឹងពីមជ្ឈមណ្ឌលបញ្ជាការនៃក្រសួងគ្រប់គ្រងបន្ទាន់ចិនឱ្យដឹងថា បញ្ជាការដ្ឋានទប់ទល់គ្រោះរញ្ជួយដីនិងជួយសង្រ្គោះគ្រោះមហន្តរាយខេត្តSichuanប្រទេសចិនបានសម្រេចដំឡើងកម្រិតឆ្លើយតបបន្ទាន់នឹងគ្រោះរញ្ជួយដីពីកម្រិតដល់កម្រិត១។បន្ទាប់ពីយន្តការឆ្លើយតបបន្ទាន់នឹងគ្រោះរញ្ជួយកម្រិត១បានចាប់ដំណើរការ ខេត្តSichuanបានធ្វើការចាត់ចែងការងារជាឯកភាព ដោយបានចាត់បញ្ជូនកម្លាំងជួយសង្រ្គោះជាបន្ទាន់គ្រប់ប្រភេទដូចជាភ្នាក់ងារពន្លត់អគ្គិភ័យចម្រុះ កងកម្លាំងប៉ូលិសប្រដាប់អាវុធ កងទ័ពរំដោះប្រជាជនចិន ក្រុមជួយសង្រ្គោះដ៏ជំនាញនិងក្រុមវេជ្ជសាស្រ្ត សរុបជាង៦៥០០នាក់ឱ្យស្រូតដំណើរទៅកាន់តំបន់រងគ្រោះរញ្ជួយដីនៅស្រុកLudingនិងស្រុកShimian ដើម្បីធ្វើការងារជួយសង្រ្គោះជាបន្ទាន់។

      គិតមកទល់វេលាម៉ោង២០និង៣០នាទីថ្ងៃទី៥ខែកញ្ញា គ្រោះរញ្ជួយដីនៅស្រុកLudingខេត្តSichuanបានបណ្តាលឱ្យមនុស្ស៤៦នាក់ស្លាប់និង១៦នាក់ទៀតបាត់ខ្លួន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស