ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២ (ហៅកាត់ពិព័រណ៍ CIFTIS)បានធ្វើឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី៥ ខែកញ្ញា ផលិតផលពិសេសនិងសេវាឌីជីថលរបស់ប្រទេសជាច្រើនបានធ្វើឱ្យអ្នកចូលរួមចាប់អារម្មណ៍យ៉ាងខ្លាំង។ តើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបាននាំមកនូវឱកាសថ្មីណាខ្លះ? មិត្តបរទេសបានប្រាប់ថា...
លោក Aqeel Ahmed Chaudhry ពាណិជ្ជករប៉ាគីស្ថានបានចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនជាលើកទីមួយហើយលោកពេញចិត្តខ្លាំងចំពោះលទ្ធផលដែលមកតាំងពិព័រណ៍៖ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនជាសកម្មភាពពាណិជ្ជកម្មដ៏ឱឡារិកយ៉ាងសំខាន់ ខ្ញុំកំពុងគិតមកបើកហាងគ្រឿងអលង្ការនៅប៉េកាំង។
ឆ្នាំនេះលោក Pushpakumara Hewagenandana នៃសភាពាណិជ្ជកម្មចិន-ស្រីលង្កាបានចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនជាលើកទី២ ៖ “គិតមិនដល់ទេថាពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនត្រូវបានគេទទួលស្វាគមន៍យ៉ាងនេះសោះ នំស្រីលង្កានៅស្តង់យើងបានលក់អស់រលីងហើយ។” ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបានធ្វើឱ្យលោកមើលឃើញឱកាសអភិវឌ្ឍន៍កាន់តែខ្លាំងរបស់ប្រទេសចិន។
ស្ដង់ពិព័រណ៍ជប៉ុនជាមិត្តចាស់នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន ដោយបានចូលរួមជាច្រើនឆ្នាំជាប់។ លោក Karasawa Kazuyuki ជាមន្ត្រីនៅស្ថាប័ន ស្តារ ពាណិជ្ជកម្ម ជប៉ុនJETRO បានប្រាប់ថា ៖ “ប៉ុន្មានឆ្នាំកន្លងមក តម្រូវការរបស់អតិថិជនចិនកាន់តែមានភាពចម្រុះ កម្រិតផលិតផលចិនកាន់តែល្អ ភាគីជប៉ុនក៏ត្រូវបន្តលើកគុណភាពផលិតផលដែរ។”
ស្ថានទូតអ៊ីរ៉ង់ប្រចាំចិនបានតាំងស្តង់បង្ហាញពីសេវាកម្មវប្បធម៌និងទេសចរណ៍ក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ២០២២ ។លោក Amir Mansouri ទីប្រឹក្សាព័ត៌មានស្ថានទូតអ៊ីរ៉ង់ប្រចាំចិនបានប្រាប់ថា ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនជាពិព័រណ៍អន្តរជាតិដ៏សំខាន់មួយ៕