ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទបញ្ជាបញ្ឈប់ការបង្ហូរឧស្ម័នរបស់រុស្ស៊ីបណ្តាលឱ្យអឺរ៉ុបមានអារម្មណ៍រងាមុនរដូវរងាមកដល់
2022-09-05 10:28:48cri
Share with:

      ថ្ងៃទី២ ខែកញ្ញា ក្រុមហ៊ុនភាគហ៊ុនឧស្សាហកម្មឧស្ម័នធម្មជាតិរបស់រុស្ស៊ីបានប្រកាសថា ដោយមកពីបរិក្ខារជាច្រើនមានបញ្ហា ដូច្នេះ បំពង់បង្ហូរឧស្ម័ន Nord Stream ១ នឹង “បញ្ឈប់ទាំងស្រុង” នូវការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ។ នៅថ្ងៃដដែល ប្រទេស G7 និងសហភាពអឺរ៉ុបបានបង្ហាញអាកប្បកិរិយាជាបន្តបន្ទាប់ ដោយសម្រេចចិត្តកំណត់ “តម្លៃអតិបរមា” ចំពោះផលិតផលថាមពលរបស់រុស្ស៊ី ដូចជាប្រេងកាត និងឧស្ម័នធម្មជាតិជាដើម ។ ព្រមពេលជាមួយគ្នានេះ ប្រជាជននៃបណ្តាប្រទេសអឺរ៉ុបព្រួយបារម្ភថា រដូវរងាប្រហែលនឹងមកដល់មុនពេល ហើយប្រជាជនអឺរ៉ុបដែលមិនគាំទ្រឱ្យដាក់ទណ្ឌកម្មទៅលើរុស្ស៊ីក៏មានចំនួនកាន់តែច្រើនឡើងៗដែរ ។

      ថ្ងៃទី៤ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានសហព័ន្ធរុស្ស៊ីបានប្រកាសថា រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream ១ វាច្បាស់ណាស់ ជាព្រមានយ៉ាងម៉ឺងម៉ាត់ទៅលើអឺរ៉ុប ។ ថ្ងៃទី២ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសG7 បានធ្វើសេចក្តីសម្រេចចិត្តថា នឹងកំណត់ “តម្លៃអតិបរមា” ចំពោះប្រេងកាតរបស់រុស្ស៊ី ។ នៅថ្ងៃដដែល លោកស្រី Vonder Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបថ្លែងថា សហភាពអឺរ៉ុបក៏នឹងចាត់វិធានការកំណត់ “តម្លៃអតិបរមា” ចំពោះប្រេងកាតរបស់រុស្ស៊ីផងដែរ   ហើយនឹងធ្វើសេចក្តីសម្រេចចិត្តក្នុងសន្និសីទបន្ទាន់របស់រដ្ឋមន្ត្រីក្រសួងថាមពលនៃសហភាពអឺរ៉ុបនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស