ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសិក្សាស្រាវជ្រាវរបស់កូរ៉េខាងជើងចេញផ្សាយរបាយការណ៍រិះគន់សមយុទ្ធយោធាចម្រុះរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង
2022-09-05 10:33:03cri
Share with:

សមាគមសិក្សាស្រាវជ្រាវនយោបាយអន្តរជាតិរបស់កូរ៉េខាងជើងបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៤ខែកញ្ញាថា ពេលថ្មីៗកន្លងទៅនេះ សមយុទ្ធយោធាចម្រុះរវាងសហរដ្ឋអាមេរិកនិងកូរ៉េត្បូងជាទង្វើអរិភាពដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពោលគឺ ប៉ុនប៉ងជំរុញឱ្យស្ថានការណ៍ឧបទ្វីបកូរ៉េដើរទៅកាន់មាត់ជ្រោះនៃសង្គ្រាម ។

ថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានចុះផ្សាយរបាយការណ៍នេះទាំងស្រុង ។ របាយការណ៍បង្ហាញថា សមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជាទង្វើប្រលែងជាមួយភ្លើងដែលបណ្តាលឱ្យស្ថានការណ៍ឧបទ្វីបកូរ៉េបន្តមានភាពរង្គោះរង្គើនិងបាននិងកំពុងដើរទៅជិតសង្គ្រាមនុយគ្លេអ៊ែរ ក៏ដូចជាក្លាយជាឧបសគ្គសំខាន់ក្នុងការសម្រេចការផ្សះផ្សានិងសាមគ្គីភាពជនជាតិរវាងកូរ៉េខាងជើងនិងខាងត្បូងព្រមទាំងសន្តិភាពឧបទ្វីបកូរ៉េផងដែរ ។

គួរបញ្ជាក់ថា ពីថ្ងៃទី២២ខែសីហាដល់ថ្ងៃទី១ខែកញ្ញា កងទ័ពប្រទេសទាំងពីរកូរ៉េខាងត្បូងនិងអាមេរិកបានរៀបចំធ្វើសមយុទ្ធយោធាចម្រុះឈ្មោះ “Ulchi Freedom Shield”ប្រចាំឆមាសទីពីរឆ្នាំនេះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស