ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតត្រូវបានប្រកាស ៖ ប្រភពវាយប្រហារតាមបណ្តាញអ៊ីនធឺណែតគឺមកពីទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក
2022-09-05 15:25:17cri
Share with:

ថ្ងៃទី៥ ខែ កញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិន និងក្រុមហ៊ុន 360 បានចេញផ្សាយដោយឡែកពីគ្នានូវរបាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត ការស៊ើបអង្កេតបានរកឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការិយាល័យប្រតិបតិ្តការលុកលុយជាពិសេសហៅកាត់ TAO ស្ថិតនៅក្រោមឱវាទរបស់ទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ហៅកាត់NSA បានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដោយចេតនាអាក្រក់ចំនួនជាង១ម៉ឺនលើកទៅលើបណ្តាញអ៊ីនធឺណែតរបស់ប្រទេសចិន ហើយបានគ្រប់គ្រងបរិក្ខារបណ្តាញអ៊ីនធឺណែតពាក់ព័ន្ធ ដែលត្រូវសង្ស័យថា បានលួចយកទិន្នន័យដ៏មានតម្លៃខ្ពស់ ។

  ការស៊ើបអង្កេតលើកនេះក៏បានរកឃើញដែរថា  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការិយាល័យប្រតិបតិ្តការលុកលុយជាពិសេសហៅកាត់ TAO ស្ថិតនៅក្រោមឱវាទរបស់ទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ហៅកាត់NSA បានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដោយចេតនាអាក្រក់ចំនួនជាង១ម៉ឺនលើកទៅលើបណ្តាញអ៊ីនធឺណែតរបស់ប្រទេសចិន ហើយបានគ្រប់គ្រងបរិក្ខារបណ្តាញអ៊ីនធឺណែតរាប់ម៉ឺនគ្រឿង ព្រមទាំងបានលួចយកទិន្នន័យដ៏មានតម្លៃខ្ពស់ទំហំលើសពី១៤០GB ទៀតផង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស