ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មសេវាកម្មនៃ “ខ្សែក្រវាត់និងផ្លូវ”មានអនាគតដ៏ទូលំទូលាយ
2022-09-05 14:50:50cri
Share with:

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២កំពុងបើកធ្វើនៅក្រុងប៉េកាំង ។ ក្នុងចំណោមប្រទេសនិងសហគ្រាសដែលចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះ មានមួយចំនួនមកពីប្រទេសតាមបណ្តោយ ខ្សែក្រវាត់និងផ្លូវ ។ ឥស្សរជនចូលរួមពិព័រណ៍ដែលមកពីប្រទេសពាក់ព័ន្ធនឹង ខ្សែក្រវាត់និងផ្លូវបានលើកឡើងការរំពឹងទុកពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យកាន់តែច្រើន ។

ក្នុងសាលពិព័រណ៍សេវាកម្មវប្បធម៌និងទេសចរណ៍នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ ប្រទេសពាក់ព័ន្ធនឹង ខ្សែក្រវាត់និងផ្លូវ ដែលបូករួមទាំងស្រីលង្កាជាដើម បានតាំងបង្ហាញពីផលិតផលវប្បធម៌ប្រកបដោយលក្ខណៈពិសេសរបស់ពួកគេ ហើយក៏រំពឹងទុកថា អាចឆ្លៀតឱកាសពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម ជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌និងពាណិជ្ជកម្មថែមមួយកម្រិតទៀតជាមួយប្រទេសនានា ។

ប្រធានសមាគមពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិននិងស្រីលង្កាបានប្រាប់អ្នកសារព័ត៌មានថា ផលិតផលកាន់តែច្រើនរបស់ពួកយើងបានចូលក្នុងទីផ្សារប្រទេសចិន គឺដោយមកពីមានគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ។ ខ្ញុំយល់ឃើញថា ទីផ្សារនេះធំណាស់ ឥឡូវនៅមានវេទិកាដូចជាការផ្សាយផ្ទាល់នៃធុរកិច្ចអេឡិចត្រូនិក ដែលងាយចូលក្នុងទីផ្សារ ហើយមិនគ្រាន់តែប្រទេសចិនប៉ុណ្ណោះទេ យើងក៏អាចធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតតាមរយៈ ខ្សែក្រវាត់និងផ្លូវផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស