ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីកន្លែងជាច្រើននៃប្រទេសកាណាដាកើតហេតុការណ៍ប្រើកាំបិតចាក់មនុស្សដែលបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់
2022-09-05 11:18:04cri
Share with:

      ថ្ងៃទី៤ខែកញ្ញា អាជ្ញាធរប៉ូលីសកាណាដាបានថ្លែងថា នៅថ្ងៃដដែល តំបន់ជាច្រើននៃខេត្តSaskatchewanដែលស្ថិតនៅភាគកណ្តាលនៃប្រទេសកាណាដាបានកើតហេតុការណ៍ប្រើកាំបិតចាក់មនុស្សដែលបានបណ្តាលឱ្យមនុស្ស១០នាក់ខ្លាប់និងយ៉ាងហោចណាស់១៥នាក់រងរបួស បច្ចុប្បន្ន អាជ្ញាធរប៉ូលីសកំពុងតាមដានចាប់ខ្លួនជនជាប់សង្ស័យពីរនាក់។

      ការស៊ើបអង្កេតជាជំហានដំបូងបង្ហាញថា បុរសពីរនាក់បានធ្វើការវាយប្រហារជាបន្តបន្ទាប់ បន្ទាប់មកបានបើកឡានរត់គេចពីកន្លែងកើតហេតុ។ អាជ្ញាធរប៉ូលីសកំពុងតាមដានចាប់ខ្លួនជនជាប់សង្ស័យ។

      បច្ចុប្បន្ន ខេត្តSaskatchewanបានចេញសញ្ញាព្រមានអាសន្ននៅទូទាំងខេត្ត ព្រមទាំងពង្រីកទៅដល់ខេត្តManitobaនិងខេត្តAlbertaដែលនៅជិតខាង។ ហើយកន្លែងកើតហេតុត្រូវបានដាក់ក្នុងភាពអាសន្ន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស