ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកនឹងបើកធ្វើជាលើកដំបូងនូវសន្និសីទទល់មុខគ្នាថ្នាក់រដ្ឋមន្រ្តីស្តីពី"ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក"
2022-09-05 15:22:08cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានឱ្យដឹងថា អ្វីដែលហៅថា"ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក"ដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងបើកធ្វើសន្និសីទទល់មុខគ្នាថ្នាក់រដ្ឋមន្រ្តីនៅទីក្រុង Los Angeles អាមេរិកចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះ ។ តាមការប៉ាន់ប្រមាណ ប្រទេសដែលបានចូលរួមសន្និសីទលើកនេះនឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការចាប់ដំណើរការការចរចាជាផ្លូវការ ។

    តាមការផ្សាយដំណឹងឱ្យដឹងថា សន្និសីទលើកនេះនឹងធ្វើការពិគ្រោះពិភាក្សាលើវិស័យជាច្រើន ក្នុងនោះបូករួមទាំង ពាណិជ្ជកម្មក្នុងវិស័យឌីជីថល ខ្សែសង្វាក់ផ្គត់ផ្គង់នៃសម្ភារៈសំខាន់ៗ ដូចជាផលិតផលពាក់កណ្តាលចម្លងជាដើមព្រមទាំងថាមពលស្អាតផងដែរ ។

    សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ អាមេរិកបានប្រកាសពីការចាប់ដំណើរការនូវអ្វីដែលហៅថា "ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក" ។ នៅពេលនោះ អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា ក្របខ័ណ្ឌនេះអាចនិយាយបានថា ជាសសរទ្រូងផែ្នកសេដ្ឋកិច្ចនៃ"យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក"របស់អាមេរិកដែលបានសង្កត់ធ្ងន់ពីការដែលអាមេរិកចង់ដឹកនាំការបង្កើតក្បួនច្បាប់និងស្តង់ដារ សម្រាប់វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចឌីជីថលជាដើម ដោយឡែកធាតុពិតរបស់អាមេរិក គឺ ឆក់យកសិទ្ធិបង្កើតក្បួនច្បាប់អន្តរជាតិថ្មីនិងសិទ្ធិបញ្ចេញមតិនៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាបង្កភាពអបគមន៍ខាងសេដ្ឋកិច្ច ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស