ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្តល់អនុសាសន៍សំខាន់ចំពោះការងារជួយសង្គ្រោះគ្រោះរញ្ជួយដីកម្រិត៦,៨រិច្ឆទ័រនៅស្រុកLudingតំបន់Ganziខេត្តSichuanប្រទេសចិន
2022-09-05 20:25:29cri
Share with:

    

    នៅពេលវេលា ម៉ោង១២និង៥២នាទី ថ្ងៃទី៥ ខែកញ្ញា តាមម៉ោងក្រុងប៉េកាំង  ស្រុកLuding មណ្ឌលស្វយ័តជនជាតិចាំង Ganzi នៃខេត្ត Sichuan ប្រទេសចិនបានកើតមានគ្រោះរញ្ជួយដីកម្រិត៦,៨ រិច្ឆទ័រ ប្រភពរញ្ជួយមានជម្រៅ១៦គីឡូម៉ែត្រ ។ គិតរហូតដល់បច្ចុប្បន្ននេះ គ្រោះរញ្ជួយដីបានបណ្តាលឱ្យមនុស្ស២១នាក់ស្លាប់បាត់បង់ជីវិត និងជាង៣០នាក់រងរបួស ហេដ្ឋារចនាសម័្ពន្ធមួយចំនួនដូចជាប្រព័ន្ធទឹក អគ្គិសនី គមនាគមន៍និងទូរគមនាគមន៍ជាដើមបានរងការខូចខាត ។

      បន្ទាប់ពីកើតមានគ្រោះរញ្ជួយដី លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានយកចិត្តទុកដាក់ខ្ពស់ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ចំពោះការងារជួយសង្គ្រោះគ្រោះរញ្ជួយដីកម្រិត៦,៨រិច្ឆទ័រនៅស្រុកLudingតំបន់Ganziខេត្តSichuanប្រទេសចិន ដោយតម្រូវឱ្យតម្កល់ទុកការជួយសង្រ្គោះអាយុជីវិតជាភារកិច្ចចម្បង ខំប្រឹងពេញទំហឹងដើម្បីជួយសង្រ្គោះប្រជាជនរងគ្រោះ ក៏ដូចជាកាត់បន្ថយចំនួនមនុស្សស្លាប់និងរងរបួសឱ្យបានជាអតិបរមា៕


អ្នកបកប្រែ:郭翔青
ប្លុកពិសេស