ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្លាយជាស្ថាប័នផលិតរលក​សញ្ញាសាធារណៈអន្តរជាតិនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤
2022-09-05 22:23:45cri
Share with:

     

      ថ្ងៃទី៥ ខែកញ្ញា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយបន្តផ្ទាល់នៃការប្រកួតកីឡាអូឡាំពិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការស្តីពីការផលិតរលកសញ្ញាសាធារណៈអន្តរជាតិនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ ។ អនុលោមតាមកិច្ចព្រមព្រៀងនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងទទួលបន្ទុកផលិតរលកសញ្ញាសាធារណៈអន្តរជាតិសម្រាប់ការប្រកួតវិញ្ញាសាកាយសម្ព័ន្ធ វាយកូនឃ្លីលើតុ វាយសីនិងឡើងភ្នំនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ ដែលបានក្លាយជាស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិដែលទទួលបន្ទុកផលិតរលកសញ្ញាសាធារណៈសម្រាប់វិញ្ញាសាច្រើនបំផុតនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ។ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក អ៊ីអានីស ប្រធានប្រតិបតិ្តនៃក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយបន្តផ្ទាល់នៃការប្រកួតកីឡាអូឡាំពិកបានចូលរួមពិធីចុះហត្ថលេខាតាមអនឡាញ ។

      លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានផ្ញើសារលិខិត ដើម្បីអបអរសាទរចំពោះការដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្លាយជាស្ថាប័នផលិតរលកសញ្ញាសាធារណៈអន្តរជាតិនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ។ លោក Bach បានលើកឡើងថា គុណភាពខ្ពស់និងសមត្ថភាពដ៏ជំនាញក្នុងការផ្សព្វផ្សាយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការផ្សាយបន្តផ្ទាល់ដ៏ជោគជ័យនៃការប្រកួតកីឡាអូឡាំពិក ព្រមទាំងបានជួយផ្សព្វផ្សាយការប្រកួតកីឡាអូឡាំពិកជូនចំពោះទស្សនិកជននៃបណ្តាតំបន់នានានៅលើពិភពលោកទាំងមូល ៕




អ្នកបកប្រែ:郭翔青
ប្លុកពិសេស