ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

《សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា》របស់សហរដ្ឋអាមេរិកគឺបំផ្លាញផលប្រយោជន៍របស់ប្រទេសដទៃទៀត ដើម្បីផលប្រយោជន៍ខ្លួនឯង កូរ៉េខាងត្បូងគិតពិចារណាអំពីការលើកឡើងពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក
2022-09-05 15:21:32cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណាបាននាំឱ្យប្រទេសជាច្រើនដែលបូករួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកផងមិនពេញចិត្ត ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសនៅពេលថ្មីៗកន្លងទៅនេះថា ខ្លួនកំពុងគិតពិចារណាអំពីការលើកឡើងពាក្យបណ្តឹងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់អាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកនៅពេលចាំបាច់ ។

ឥស្សរជនជាច្រើនរូបនៃមជ្ឈដ្ឋាននយោបាយនិងមជ្ឈដ្ឋានសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងបានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់អាមេរិកគ្រាន់តែផ្តល់ឧបត្ថម្ភកធនបែបបង្វិលពន្ធសងវិញដែលខ្ពស់បំផុត៧៥០០ដុល្លារអាមេរិកក្នុងមួយគ្រឿងសម្រាប់រថយន្តដើរដោយកម្លាំងអគ្គិសនីដែលដំឡើងចុងក្រោយបង្អស់នៅអាមេរិកខាងជើង នេះនឹងនាំឱ្យសហគ្រាសរថយន្តដើរដោយកម្លាំងអគ្គិសនីរបស់កូរ៉េខាងត្បូងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ។

បន្ទាប់ពីដាក់ចេញសេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់អាមេរិក ប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូងជាច្រើនបានរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលនិយាយពាក្យល្អតែមាត់តែប្រព្រឹត្តរឿងអាក្រក់ ហើយលើកឡើងថា ទង្វើជ្រុលនិយមដែលរកផលប្រយោជន៍សម្រាប់តែខ្លួនឯងកំពុងនាំឱ្យសម្ព័ន្ធមិត្តដែលបូករួមទាំងកូរ៉េខាងត្បូងផងបាត់បង់ជំនឿចិត្ត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស