ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សប្តាហ៍ឃោសនាអំពីសន្តិសុខបណ្តាញអ៊ីនធើណេតជាតិចិនឆ្នាំ ២០២២ បានចាប់ដំណើរការ
2022-09-05 15:22:49cri
Share with:

    សប្តាហ៍ឃោសនាអំពីសន្តិសុខបណ្តាញអ៊ីនធើណេតជាតិឆ្នាំ ២០២២ ដែលរួមគ្នារៀបចំដោយក្រសួងនិងស្ថាប័នចំនួន ១០ ដែលបូករួមទាំងក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ការិយាល័យនៃគណៈកម្មាធិការសន្តិសុខបណ្តាញអ៊ីនធើណេតនិងព័ត៌មានវិទ្យាមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រសួងអប់រំជាដើមបានចាប់ដំណើរការនៅទីក្រុង Hefei ខេត្ត Anhui នៅថ្ងៃទី ៥ ខែកញ្ញានេះ ។

    សប្តាហ៍ឃោសនាអំពីសន្តិសុខបណ្តាញអ៊ីនធើណេតលើកនេះធ្វើឡើងក្រោមប្រធានបទ"គាំពារសន្តិសុខបណ្តាញអ៊ីនធើណេតដើម្បីប្រជាជន គាំពារសន្តិសុខបណ្តាញអ៊ីនធើណេតពឹងផ្អែកលើប្រជាជន"ដែលបានអញ្ជើញភ្ញៀវកិត្តិយសជិត ១ ពាន់រូបមកពីស្ថាប័នរដ្ឋ ស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងសហគ្រាសដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីការជំរុញឧស្សាហកម្មបច្ចេកទេសខាងវិស័យអប់រំនិងសន្តិសុខបណ្តាញអ៊ីនធើណេតឱ្យមានការអភិវឌ្ឍដោយរួមបញ្ចូលគ្នា ក៏ដូចជាផ្តោតសំខាន់លើការលើកកម្ពស់មនសិការអំពីសន្តិសុខនិងជំនាញបច្ចេកទេសខាងការការពាររបស់ប្រជាជនទាំងមូល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស