ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលកុងតឺន័រទទេសម្រាប់ការដឹកជញ្ជូននៅអាស៊ីភាគឦសាននៃកំពង់ផែសៀងហៃបានបើកឱ្យដំណើរការ
2022-09-04 15:00:41cri
Share with:

កាលពីថ្ងៃទី ៣ ខែកញ្ញា មជ្ឈមណ្ឌលកុងតឺន័រទទេសម្រាប់ការដឹកជញ្ជូននៅអាស៊ីភាគឦសាននៃកំពង់ផែសៀងហៃបានបើកឱ្យដណើរការ ។ កុងតឺន័រទទេអាចដឹកជញ្ជូនទៅកាន់តំបន់ដីសណ្ដទន្លេយ៉ង់សេ និងកំពង់ផែនានាតាមបណ្តោយទន្លេយ៉ង់សេតាមផ្លូវទឹក ផ្លូវថ្នល់ ផ្លូវដែក ដើម្បីកាត់បន្ថយបញ្ហាលំបាកនៃការប្រើប្រាស់កុងតឺន័ររបស់សហគ្រាស  និងលើកកម្ពស់សមត្ថភាពចាត់ចែងធនធានរបស់កំពង់ផែសៀងហៃក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ។

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ក្រុមហ៊ុនកំពង់ផែអន្តរជាតិសៀងហៃ Shanghai International Port Group បានឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាត  មជ្ឈមណ្ឌលកុងតឺន័រទទេសម្រាប់ការដឹកជញ្ជូននៅអាស៊ីភាគឦសាននៃកំពង់ផែសៀងហៃមានទំហំផ្ទៃដី ៤៥ ម៉ឺនម៉ែត្រការ៉េ អាចផ្ទុកកុងតឺន័រប្រមាណ ១,២ ម៉ឺនទូ និងមានសមត្ថភាពលើកដាក់កុងតឺន័រប្រចាំឆ្នាំចំនួន  ៣ លានទូ ។ គម្រោងសាងសង់មជ្ឈមណ្ឌលនេះកំពុងដំណើរការជាលំដាប់ ។ ពេលបច្ចុប្បន្ន សំណង់និងបរិក្ខារផ្សេងៗបានបញ្ចប់ការសាងសង់ទាំងស្រុង ព្រមនិងបានផ្ទៀងផ្ទាត់ដោយជោគជ័យ ហើយទីលានផ្ទុកកុងតឺន័រទទេមានសមត្ថភាពធ្វើអាជីវកម្មជាផ្លូវការ  ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស