នៅថ្ងៃទី ៣ ខែកញ្ញា អង្គការ NASA សហរដ្ឋអាមេរិកបានពន្យារពេលជាថ្មីម្តងទៀតនូវ “ប្រព័ន្ធបាញ់បង្ហោះអវកាស”នៃរ៉ុក្កែតឡើងភពបព្រះចន្ទ ដោយសារការមានបញ្ហាក្នុងការបញ្ជូនគ្រឿងឥន្ធនៈ។ តាមការគ្រោងទុក រ៉ុក្កែតនេះនឹងត្រូវបាញ់បង្ហោះនៅថ្ងៃដដែលនោះ ដើម្បីបំពេញបេសកកម្មសាកល្បងហោះហើរដោយគ្មានមនុស្សបើករបស់ Artemis-1 ជុំវិញព្រះចន្ទ។
តាមការគ្រោងទុក ការបាញ់បង្ហោះលើកនេះនឹងធ្វើឡើងនៅម៉ោង ១៤ និង១៧ នាទី តាមម៉ោងភាគខាងកើតរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៣ ខែកញ្ញា ។ ប្រហែលនៅ ៣ ម៉ោងមុនការបាញ់បង្ហោះ អង្គការ NASA បានប្រកាសនៅលើបណ្តាញសង្គមថា ក្នុងពេលដែលបញ្ជូនគ្រឿងឥន្ធនៈចូលទៅរ៉ុក្កែត មានបញ្ហាធ្លាយ ក្រុមបេសកកម្មបានព្យាយាមដោះស្រាយបញ្ហានេះប៉ុន្តែមិនបានជោគជ័យឡើយ ហេតុដូច្នេះបានសម្រេចចិត្តពន្យារពេលបាញ់បង្ហោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែសីហា អង្គការ NASA បានសម្រេចចិត្តពន្យារពេលការដាក់ឱ្យដំណើរការប្រព័ន្ធបាញ់បង្ហោះអវកាស ដោយសារម៉ាស៊ីនរ៉ុក្កែតមានបញ្ហា៕