ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីសំណេះសំណាលស្តីពីការរំលឹកខួប៧៧ឆ្នាំនៃជ័យជំនះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោកធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិន
2022-09-04 15:25:07cri
Share with:

ពិធីសំណេះសំណាលស្តីពីការរំលឹកខួប៧៧ឆ្នាំនៃជ័យជំនះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោកបានធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី៣ខែកញ្ញា  លោក You Quan លេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងរណសិរ្សបង្រួបបង្រួមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមពីធីសំណេះសំណាលលើកនេះ។

ជ័យជំនះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនបានការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន ដោយបានបង្កើតអនាគតភ្លឺស្វាងនៃវិបុលភាពដ៏មហិមារបស់ប្រជាជាតិចិន គឺជាជ័យជំនះរបស់ប្រជាជនចិនក៏ដូចជាជ័យជំនះរបស់ប្រជាជនពិភពលោកដែរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស