ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញពីររូបនៃអង្គការថាមពលបរមាណូអន្តរជាតិនឹងឈរជើងជាអចិន្ត្រៃយ៍នៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរZaporozhye
2022-09-04 16:10:15cri
Share with:


 

លោក Rafael  Mariano Grossi អគ្គនាយកនៃអង្គការថាមពលបរមាណូអន្តរជាតិបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុងវីយែន រដ្ឋធានីប្រទេសអូទ្រីសកាលពីថ្ងៃទី ២ ខែកញ្ញាថា អ្នកជំនាញពីររូបនៃអង្គការថាមពលបរមាណូអន្តរជាតិនឹងឈរជើងជាអចិន្ត្រៃយ៍នៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporozhye

សូមបញ្ជាក់ថា លោក Grossi បានដឹកនាំគណៈប្រតិភូអង្គការថាមពលបរមាណូអន្តរជាតិដែលមានអ្នកជំនាញចំនួន ១៤ រូបទៅធ្វើការត្រួតពិនិត្យនៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporozhye កាលពីថ្ងៃទី ១ ខែកញ្ញានេះ ហើយបានត្រឡប់ទៅទីក្រុងវីយែនវិញនៅថ្ងៃទី ២ ខែកញ្ញា ។ លោកGrossi បានថ្លែងថា ពួកគេបានឃើញពីអ្វីគ្រប់យ៉ាងដែលចង់ស្វែងយល់ក្នុងដំណើរទស្សនកិច្ចលើកនេះ។ លោកប៉ាន់ប្រមាណថា នឹងចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporozhye នៅដើមសប្តាហ៍ក្រោយ ហើយនឹងរាយការណ៍ចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនូវសភាពការណ៍នៃដំណើរទស្សនកិច្ចលើកនេះនៅថ្ងៃអង្គារខាងមុខ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស