ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនមានឆន្ទៈរួមជាមួយភាគីនានា ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មឱ្យមានភាពរឹងមាំនិងនិរន្តរភាព
2022-09-03 16:07:40cri
Share with:

     ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២ ខែកញ្ញា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងអំពីសារៈសំខាន់នៃការបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ។ លោកបានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មបានក្លាយជាពិព័រណ៍បែបចម្រុះដែលមានទ្រង់ទ្រាយធំបំផុតក្នុងវិស័យពាណិជ្ជកម្មសេវាកម្មសកល ដែលបានផ្តល់វេទិកាសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនិងការវិនិយោគផ្នែកពាណិជ្ជកម្មសេវាកម្មរវាងប្រទេសចិននិងប្រទេសនានា ។ប្រទេសចិនមានឆន្ទៈរួមជាមួយភាគីនានាដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មឱ្យមានភាពរឹងមាំនិងនិរន្តរភាព។

      សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា ក្រោមប្រធានបទ"កិច្ចសហប្រតិបត្តិការផ្នែកសេវាកម្មដើម្បីជំរុញការអភិវឌ្ឍ ការច្នៃប្រឌិតបៃតងដើម្បីមានអនាគត" ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស