ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី ៤០ នៃការបើកសាធារណៈឱ្យចុះហត្ថលេខាលើ«អនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ»
2022-09-03 16:06:52cri
Share with:

កាលពីថ្ងៃទី ១ ខែកញ្ញា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាអន្តរជាតិតាមប្រព័ន្ធវីដេអូដើម្បីរំលឹកខួបលើកទី ៤០ នៃការបើកសាធារណៈឱ្យចុះហត្ថលេខាលើ«អនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ»  ។

លោក Wang Yi បានលើកឡើងថា ក្នុងនាមជាប្រទេសមហាសមុទ្រដែលកំពុងអភិវឌ្ឍន៍ ប្រទេសចិនបានគិតពីសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួនផងនិងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផង តែងតែឈរជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនអណេក។

លោក Wang Yi បានសង្កត់ធ្ងន់ថា ដោយឈរនៅចំណុចចាប់ផ្តើមថ្មី យើងគួរតែប្រកាន់ខ្ជាប់នូវជោគវាសនារួម  ដើម្បីជំរុញការអភិវឌ្ឍនៃមហាសមុទ្រប្រកបដោយនិរន្តរភាព ប្រកាន់ខ្ជាប់នូវការសន្ទនាគ្នានិងការពិភាក្សាគ្នាដើម្បីគាំពារសន្តិភាពនិងស្ថិរភាពរបស់លំហសមុទ្រ  ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារបរិស្ថានអេកូឡូស៊ីនៃសមុទ្រ ។ ប្រកាន់ខ្ជាប់នូវនីតិអន្តរជាតិ ដើម្បីធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសមុទ្រសកល។ ប្រទេសចិនមានឆន្ទៈរួមសហការជាមួយភាគីទាំងអស់ក្នុងការរួមចំណែកកាន់តែច្រើន ដើម្បីសម្រេចបាននូវអភិបាលកិច្ចសមុទ្រសកលដែលមានកម្រិតកាន់តែខ្ពស់ និងបង្កើនផលប្រយោជន៍ផ្នែកសមុទ្រសម្រាប់មនុស្សជាតិទាំងមូល ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស