ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសG7 ឈានដល់កិច្ចព្រមព្រៀងស្តីពីការដាក់កំហិតលើតម្លៃប្រេងកាតរបស់រុស្ស៊ី
2022-09-03 15:17:59cri
Share with:


លោកស្រី Janet L. Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២ ខែកញ្ញា ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G7 បានឈានដល់កិច្ចព្រមព្រៀងស្តីពីការដាក់កំហិតលើតម្លៃប្រេងកាតរបស់រុស្ស៊ី។

លោកស្រី Janet L. Yellen បានសង្ឃឹមថា អាចកំណត់គម្រោងអនុវត្តជាក់លាក់នៃតម្លៃអតិបរមានៅទីចុងបំផុតក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Dmitri Peskov  លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅថ្ងៃដដែលនោះថា ផែនការដាក់កំហិតលើតម្លៃប្រេងកាតរបស់រុស្ស៊ីគឺ "គួរឱ្យអស់សំណើចណាស់" ដែលធ្វើបែបនេះនឹងនាំឱ្យមានអស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រេងកាត។ លោក Dmitry   Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីក៏បានលើកឡើងថា ប្រសិនបើសហភាពអឺរ៉ុបអនុវត្តការកំណត់តម្លៃអតិបរមា នោះ រុស្ស៊ីនឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ទ្វីបអឺរ៉ុប ។

អ្នកបកប្រែ:马小青
ប្លុកពិសេស