ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ក្នុងនាមជាអ្នកញុះញង់ឱ្យបង្កបញ្ហាអ៊ុយក្រែន សហរដ្ឋអាមេរិកបានក្លាយជា ”អ្នកឈ្នះធំបំផុត”
2022-09-03 15:33:18cri
Share with:

ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២ ខែកញ្ញា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា  ក្នុងនាមជាអ្នកញុះញង់ឱ្យបង្កបញ្ហាអ៊ុយក្រែន  ឥឡូវនេះសហរដ្ឋអាមេរិកបានក្លាយជា "អ្នកឈ្នះដ៏ធំបំផុត" ដែលកំពុងឱបដៃឈរមើលភ្លើងឆេះឆាបនៅត្រើយម្ខាងនិងទទួលបានអត្ថប្រយោជន៍ពីវិបត្តិនេះ នេះជាបញ្ហាដែលគួរធ្វើឱ្យប្រជាជនគិតពិចារណា និងប្រុងប្រយ័ត្ន ។

ពេលថ្មីៗកន្លងទៅនេះ ប្រទេសជាច្រើននៅអឺរ៉ុបប្រឈមមុខនឹងការខ្វះខាតថាមពលដោយសារការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយត្រូវទិញឧស្ម័នធម្មជាតិរបស់អាមេរិកក្នុងតម្លៃខ្ពស់ដោយឆ្លងកាត់មហាសមុទ្រ ។ ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបមួយចំនួនបានបញ្ចេញមតិថា សហរដ្ឋអាមេរិកកំពុងធ្វើពុតជាអ្នកជួយសង្គ្រោះ ប៉ុន្តែដណ្តើមយកប្រាក់ចំណេញដ៏ច្រើនពីការលក់ឧស្ម័នធម្មជាតិទៅឱ្យប្រទេសអឺរ៉ុប ។

ទាក់ទិននឹងករណីនេះ លោក Zhao Lijian បានថ្លែងថា វិបត្តិអ៊ុយក្រែនដែលមានសភាពអាក្រក់ទាំងស្រុងបានអូសបន្លាយពេលជាងកន្លះឆ្នាំហើយ ។ ការពិតបានបង្ហាញម្តងទៀតថា ការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមិនអាចដោះស្រាយបញ្ហាបានទេ ផ្ទុយទៅវិញ ផលប៉ះពាល់និងផលវិបាកបានកើនឡើងជាបន្តបន្ទាប់ដូចប្រមៀលបាល់ព្រិល៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស