ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងបញ្ហាក្តៅអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនាពេលថ្មីៗនេះ
2022-09-02 15:13:22cri
Share with:

ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំតាមប្រព័ន្ធអ៊ីនធឺណែតរបស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ១ ខែកញ្ញា លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនឹងបញ្ហាក្តៅអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្មចិននាពេលថ្មីៗកន្លងមកនេះ  ។

តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននាថ្ងៃដដែលនោះឱ្យដឹងថា ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០២២ ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបន្តរក្សាបាននូវកំណើនជាលំដាប់ ។ ទំហំទឹកប្រាក់នៃការនាំចេញនិងនាំចូលសេវាកម្មសរុបមាន៣,៣៩២២១ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២០,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។

លោកស្រី Shu Jueting បានថ្លែងថា ក្រសួងពាណិជ្ជកម្មចិននឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មប្រកបដោយគុណភាពខ្ពស់ ជំរុញការអនុវត្តបញ្ជីអវិជ្ជមាននៃពាណិជ្ជកម្មសេវាកម្មឆ្លងដែននៅទូទាំងប្រទេស និងប្រើប្រាស់ឱ្យបានល្អនូវកាលានុវត្តភាពបើកចំហដ៏សំខាន់ដែលនាំមកដោយការអនុវត្ត«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (RCEP) ដើម្បីពង្រីកទំហំពាណិជ្ជកម្មសេវាកម្មរវាងចិននិងប្រទេសជាសមាជិកនានា ហើយព្រមពេលជាមួយគ្នានេះ តភ្ជាប់ជាមួយច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មស្តង់ដាអន្តរជាតិ ក្នុងន័យលើកកម្ពស់កម្រិតកិច្ចសម្រួលនៃការចរាចរណ៍ឆ្លងដែនរវាងកត្តាផ្សេងៗ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស