ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិកដែលប្រើប្រាស់វិធានការផ្តេសផ្តាសដើម្បីដាក់កំហិតលើការនាំចេញនូវសម្ភារៈដែលទាក់ទងនឹងសឺម៉ីកុងឌុចទ័រទៅកាន់ប្រទេសចិន
2022-09-02 14:32:42cri
Share with:

    នៅថ្ងៃទី ៣១ ខែសីហា ក្រុមហ៊ុន NVIDIA ដែលជាក្រុមហ៊ុនរចនាបន្ទះឈីបរបស់អាមេរិក បានអះអាងថា វាត្រូវបានដាក់កំហិតដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន គឺបន្ទះឈីបគណនា GPU ជំនាន់ថ្មីចំនួនពីរគឺ A100 និង H100 ដែលត្រូវបានប្រើសម្រាប់ពន្លឿនសកម្មភាពវៃឆ្លាតសិប្បនិម្មិត។ ជុំវិញករណីនេះ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ១ ខែកញ្ញាថា ក្នុងរយៈពេលមួយថ្មីៗកន្លងមក សហរដ្ឋអាមេរិកបានចាត់វិធានការស្តីពីការដាក់កំហិតលើការនាំចេញដោយផ្តេសផ្តាសជាបន្តបន្ទាប់ ដើម្បីដាក់កំហិតលើការនាំចេញនូវសម្ភារៈដែលទាក់ទងនឹងសឺម៉ីកុងឌុចទ័រទៅកាន់ប្រទេសចិន។ ប្រទេសចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ សកម្មភាពពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានបង្វែរចេញពីគោលការណ៍នៃការប្រកួតប្រជែងដោយស្មើភាព និងល្មើសការកំណត់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ដែលមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនប៉ុណ្ណោះទេ ហើយក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិក រារាំងដល់ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ប៉ះពាល់ដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស