ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអវកាសយានិក Shenzhou -14 បានបញ្ចប់នូវរាល់បេសកកម្មនៃសកម្មភាពចេញពីបន្ទប់យានអវកាសលើកដំបូងតាមការគ្រោងទុកដោយជោគជ័យ
2022-09-02 14:25:11cri
Share with:

 

អ្នកយកព័ត៌មានបានទទួលដំណឹងពីការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សចិនឱ្យដឹងថា នៅវេលាម៉ោងសូន្យនិង៣៣នាទី ថ្ងៃទី ២ ខែកញ្ញា បន្ទាប់ពីសកម្មភាពចេញពីបន្ទប់យានអវកាសរយៈពេលប្រហែល ៦ ម៉ោង អវកាសយានិក Shenzhou -14 មានលោកChen Dong លោកស្រី Liu Yang និងលោក Cai Xuzhe បានរួមសហការគ្នាយ៉ាងជិតស្និទ្ធ ដោយបានបញ្ចប់បេសកកម្មទាំងអស់នៃសកម្មភាពចេញពីបន្ទប់យានអវកាសតាមការគ្រោងទុក។ លោក Chen Dong និងលោកស្រី Liu Yang បានត្រឡប់ទៅបន្ទប់ពិសោធន៍ Wentian វិញដោយសុវត្ថិភាព ហើយសកម្មភាពចេញពីបន្ទប់យានអវកាសទទួលបានជោគជ័យទាំងស្រុង៕

អ្នកបកប្រែ:马小青
ប្លុកពិសេស