ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះរបាយការណ៍មិនពិតដែលខុសច្បាប់និងគ្មានសុពលភាពទាក់ទិននឹងភូមិភាគ Xinjiang ដែលចេញផ្សាយដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
2022-09-02 14:22:16cri
Share with:


 

ជាការឆ្លើយតបទៅនឹងរបាយការណ៍មិនពិតស្តីពីភូមិភាគ Xinjiang ដែលចេញផ្សាយដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនាពេលកន្លងទៅនេះ  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១ ខែកញ្ញាថា របាយការណ៍នេះត្រូវបានប្រឌិតនិងផលិតដោយសហរដ្ឋអាមេរិកនិងកម្លាំងលោកខាងលិចមួយចំនួន  ដែលវាខុសច្បាប់និងគ្មានសុពលភាពទាំងស្រុងនោះទេ។ របាយការណ៍នេះគឺជា “កញ្ចប់អាក្រក់” នៃព័ត៌មានមិនពិត និងជាឧបករណ៍នយោបាយ ដើម្បីបម្រើសហរដ្ឋអាមេរិកនិងលោកខាងលិចដែលប្រើប្រាស់ភូមិភាគ Xinjiang ដើម្បីទប់ស្កាត់ប្រទេសចិន។

លោក Wang Wenbin បន្តថា តើសភាពការណ៍សិទ្ធិមនុស្សរបស់ភូមិភាគXinjiangយ៉ាងដូចម្តេចដែរ?គ្រប់ជនជាតិនៅក្នុងភូមិភាគ Xinjiangមានសិទ្ធិឆ្លើយជាងមនុស្សផ្សេងទៀត។មិត្តភក្តិបរទេសដែលធ្លាប់បានទៅដល់ភូមិភាគ Xinjiangសុទ្ធតែយល់ឃើញថា អ្វីដែលពួកគេឃើញផ្ទាល់ភ្នែកគឺខុសគ្នាទាំងស្រុងពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានផ្សព្វផ្សាយនិងអ្វីដែលរៀបរាប់ពីកម្លាំងប្រឆាំងចិន។

"ប្រទេសចំនួនជាង ៦០ ដែលគាំទ្រយុត្តិធម៌បានរួមគ្នាផ្ញើលិខិតទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីប្រឆាំងការចេញផ្សាយរបាយការណ៍មិនពិតនេះ លើសពីនេះ មានអង្គការក្រៅរដ្ឋាភិបាលជិត១ពាន់ និងឥស្សរជនគ្រប់មជ្ឈដ្ឋាននៃភូមិភាគ Xinjiang បានផ្ញើលិខិតទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីសម្តែងការប្រឆាំងរបស់ពួកគេ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស