ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនសូមកោតសរសើរចំពោះការលើកឡើងជាវិជ្ជមានរបស់រុស្ស៊ីលើបញ្ហាច្រកសមុទ្រតៃវ៉ាន់
2022-09-02 14:19:08cri
Share with:

ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ១ ខែកញ្ញា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្តែងការកោតសរសើរចំពោះការលើកឡើងជាវិជ្ជមានរបស់រុស្ស៊ីលើបញ្ហាច្រកសមុទ្រតៃវ៉ាន់ ។

តាមការផ្សាយដំណឹងឱ្យដឹងថា   លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងកាលពីពេលថ្មីៗនេះថា ករណីដែលកងទ័ពជើងទឹករបស់អាមេរិកធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាទង្វើបង្កហេតុ ដែលធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន។ ការដោះស្រាយបញ្ហាស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយភាគីចិនមានសិទ្ធិចាត់វិធានការឆ្លើយតបចាំបាច់ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

ពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាន លោក Wang Wenbin បានថ្លែងថា ប្រទេសជាង ១៧០ លើពិភពលោកបានសម្តែងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងការគាំទ្រចំពោះប្រទេសចិនក្នុងការគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដែលបានបង្ហាញពីសេចក្តីប្រាថ្នាទូទៅរបស់សហគមន៍អន្តរជាតិ ។ ទង្វើបង្កហេតុរបស់អាមេរិកមិនអាចទទួលបានការគាំទ្រពីប្រជាជននិងត្រូវទទួលបរាជ័យជាមិនខាន ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស