ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងល្បឿនលឿននៃផ្លូវដែកល្បឿនលឿនហ្សាកាតា--បានដុងនិងរថភ្លើងត្រួតពិនិត្យចម្រុះត្រូវដឹកជញ្ជូនទៅដល់ប្រទេសឥណ្ឌូនេស៊ី
2022-09-02 14:16:31cri
Share with:

កាលពីថ្ងៃទី ១ ខែកញ្ញា រថភ្លើងល្បឿនលឿននៃផ្លូវដែកល្បឿនលឿនហ្សាកាតា--បានដុងនិងរថភ្លើងត្រួតពិនិត្យចម្រុះដែលនាំចូលពីប្រទេសចិនបានដឹកជញ្ជូនទៅដល់កំពង់ផែ Tanjung Priok ក្នុងទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ នេះគឺជាបណ្តុំរថភ្លើងល្បឿនលឿនលើកដំបូងដែលដឹកជញ្ជូនទៅដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនហ្សាកាតា--បានដុង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនហ្សាកាតា--បានដុង ។

គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះ គឺតភ្ជាប់រដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី និងទីក្រុងបានដុង ជាទីក្រុងដ៏ល្បីល្បាញនៅតំបន់ Java ភាគខាងលិច ដែលមានប្រវែងសរុប ១៤២ គីឡូម៉ែត្រ ដែលជាគម្រោងសំខាន់នៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិននិងប្រទេសឥណ្ឌូនេស៊ី ។ បន្ទាប់ពីការសាងសង់រួចនិងដាក់ឱ្យដំណើរការ ហើយការធ្វើដំណើររវាងកន្លែងទាំងពីរដែលចំណាយពេលជាង ៣ ម៉ោងបច្ចុប្បន្ន បន្ថយមកនៅត្រឹមតែ ៤០ នាទីប៉ុណ្ណោះ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស