ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការរីករាលដាលនៃជំងឺកូវីដ-១៩បានធ្វើឱ្យអាយុកាលជាមធ្យមរបស់ជនជាតិអាមេរិកតាមការប៉ាន់ប្រមាណមានភាពធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលជាកំណត់ត្រាថ្មីក្រោយពីសង្រ្គាមលោកលើកទី ២
2022-09-02 14:46:16cri
Share with:

យោងតាមរបាយការណ៍ថ្មីបំផុតដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣១ ខែសីហាឱ្យដឹងថា អាយុកាលជាមធ្យមរបស់ជនជាតិអាមេរិកតាមការប៉ាន់ប្រមាណក្នុងឆ្នាំ ២០២១ មានរយៈពេលខ្លីជិត ១ ឆ្នាំបើធៀបនឹងឆ្នាំ២០២០។ នេះគឺជាឆ្នាំទីពីរជាប់ៗគ្នាដែលទិន្នន័យនេះបានធ្លាក់ចុះ ហើយរបាយការណ៍វិភាគថាការរីករាលដាលនៃជំងឺកូវីដ-១៩គឺជាមូលហេតុចម្បង។

ទីភ្នាក់ងារសារព័ត៌មាន Associated Press បានចេញផ្សាយដំណឹងថា ក្នុងឆ្នាំ ២០២០ និង ២០២១ ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងខ្លាំង អាយុកាលជាមធ្យមរបស់ជនជាតិអាមេរិកតាមការប៉ាន់ប្រមាណបានធ្លាក់ចុះជិត ៣ ឆ្នាំក្នុងរយៈពេល ២ ឆ្នាំ ។ ការធ្លាក់ចុះចុងក្រោយនេះគឺកើតឡើងក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស